តាមលទ្ធផលបោះឆ្នោតជាបឋមនៅក្នុងប្រទេសម៉ុងហ្គោលី ដែលប្រកាសដោយ(GEC) បង្ហាញឲ្យឃើញថា គណបក្សប្រជាជនម៉ុងហ្គោលី MPP កាន់អំណាច ទទួលបាន ជ័យជម្នះក្នុងការបោះឆ្នោត សភាកាលពីថ្ងៃទី២៤ខែមិថុនា។
លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៩ ភាគរយបង្ហាញឲ្យឃើញថា MPP ទទួលបានកៅអីក្នុងសភាដល់ទៅ ៦៣ ក្នុងចំណោម ៧៦ ក្នុងសភាម៉ុងហ្គោលី។ បើទោះបីមានចំនួនច្រើនប៉ុន្តែនៅតិចជាងកាលពីការបោះឆ្នោតនៅឆ្នាំមុន២កៅអីក្នុងសភា ។
ជាមួយគ្នានេះដែរ (GEC) បានលើកឡើងថា ចំនួនពលរដ្ឋ ទៅចូលរួមបោះឆ្នោត មានដល់ទៅ ៧៣,៦៤ភាគរយ គឺខ្ពស់ជាងការបោះឆ្នោតកាលពី៤ឆ្នាំមុន។
ម៉ុងហ្គោលីជាប្រទេសតូចមួយពឹងមានពលរដ្ឋ ប្រមាណជាង៣លាននាក់ប៉ុណ្ណោះ ហើយមានតំណាងរាស្ត្រសរុប តែ៧៦នាក់តែប៉ុណ្ណោះ។ ទាំងនោះហើយការរៀបចំបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត ធ្វើឡើងយ៉ាងលឿននិងងាយស្រួលបំផុត៕
...