ជារឿងដ៏គ្រោះថ្នាក់ពេលអាកាសយានិកប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ ។ កាលពីថ្ងៃទី ២៤ខែមិថុនា រដ្ឋមន្ត្រីក្រសួង អាកាសចរណ៍ប៉ាគីស្ថាន លោក Ghulam Sarwar Khan បានប្រកាសថា មានអាកាសយានិកដល់ទៅ ២៥០នាក់ក្នុងចំណោម៨៦០នាក់ ប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ប៉ាគីស្ថានជួបគ្រោះថ្នាក់យន្តហោះ បណ្តាលឲ្យមនុស្ស ៩៧ នាក់ ក្នុងចំណោមអ្នកដំណើរទាំងអស់៩៩នាក់នៅលើយន្តហោះស្លាប់។ ពាក់ព័ន្ធនិងគ្រោះថ្នាក់កាលពីថ្ងៃទី ២២ខែឧសភា អាកាសយានិក និយាយពីបញ្ហា កូវីដ១៩ ទើបបណ្តាលឲ្យយន្តហោះ Airbus A320 ធ្លាក់នៅទីក្រុងការ៉ាជី ភាគខាងត្បូងប៉ាគីស្ថាន សម្លាប់មនុស្ស ៩៧នាក់ ។
សារព័ត៌មាន រ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីអាកាសចរណ៍ ប៉ាគីស្ថាន លោក Ghulam Sarwar Khan បានប្រកាសពីរបាយការណ៍ ស្តីពី គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines កាលពីថ្ងៃទី២២ខែឧសភា បណ្តាលឲ្យ មនុស្ស ៩៧នាក់ស្លាប់ ក្នុងចំណោមមនុស្សនៅលើយន្តហោះ៩៩នាក់។
មុនពេលហោះហើរ យន្តហោះមិនមានបញ្ហាបច្ចេកទេសណាមួយនោះឡើយ។ ចំណែក្រុមហោះហើយក៏មានសុខភាពល្អនោះដែរ ។ ប៉ុន្តែ អាកាសយានិក ទាំងពីរ រវល់តែនិយាយពីបញ្ហាកូវីដ១៩ ពេលកំពុងហោះហើរទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់កើតឡើង។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា អាកាសយានិកទាំងពីររូបគឺបានល្មើសនឹងបទបញ្ជារសុវត្ថិភាពដែលបានជជែករឿងរ៉ាវមិនពាក់ព័ន្ធការហោះហើរ។
តាមសារព័ត៌មាន The Express Tribune បានដកស្រង់សំដី រដ្ឋមន្ត្រីអាកាសចរណ៍ប៉ាគីស្ថានបានឲ្យដឹងថា «ក្នុងរយៈពេលកន្លះម៉ោងចុងក្រោយនៃការហោះហើរខ្លឹមសារដែលអាកាសយានិកពីររូប និយាយគ្នាគឺបញ្ហាកូវីដ១៩។ អាកាសយានិកទាំងពីររូប បានបែកអារម្មណ៍ដោយសារតែគ្រួសាររបស់អាកាសយានិកទាំងពីររូប រងផលប៉ះពាល់ដោយសារតែកូវីដ១៩៕