ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ បាននាំយកទៀនព្រះ វស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៥០វត្ដ នៅរាជធានី ភ្នំពេញ នារសៀលថ្ងៃសុក្រ៦កើត ខែអាសាឍ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នៅវត្ដទួលសន្ដិវន័(ហៅវត្ដទួលអស់លោក) ស្ថិតក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកសួង ស្រេង៖ បានបញ្ជាក់ថា៖ ការប្រារព្ធធ្វើពិធីនេះបានដោយសារ ប្រទេសជាតិមានសុខ សន្តិភាពជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន គោរព ស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ។ សម្ដេចតេជោ ហ៊ានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រ ទេសជាតិ ទៅប្ដូរយកសុខសន្ដិភាព ជូនបងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំហើយ ។ បច្ចុប្បន្ន ការគោរពសាសនារបស់រដ្ឋ ត្រូវបានថែរក្សាការពារ វិស័យព្រះពុទ្ធសាសនា នេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញត្តិ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន១៣០ តែ ក្នុងចំណោ២នាក់ទេ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យ ក្នុងនោះបានជាសះស្បើយ១២៨នាក់ហើយដែរ។
លោកក៏បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃ រលកទី២ ដោយគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើមចំណែកឯអាជ្ញាធរត្រូវតែពង្រឹង ឱ្យមានប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សូមបញ្ជាក់ថា៖ទៀនព្រះវស្សាទេយ្យទាន និងថវិកា របស់លោកឃួង ស្រេងព្រមទាំង មន្ដ្រីក្រោមឱវាទ និងក្រុមការងារបានប្រគេនចំនួន១៥០វត្ដ ដោយក្នុង មួយវត្តៗប្រគេន ទៀនព្រះវស្សា១គូ,សាដក១ កញ្ចប់,ប្រេង៣០លីត្រ, អង្ករ១០០គីឡូក្រាម,មី២ កេស,ទឹកក្រូច២កេស, ទឹកបរិសុទ្ធ២កេស,ទឹកដោះ គោ១កេស,ស្ករស ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ៕. សំរិត