ភ្នំពេញ៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ រលកទី២ ចំនួន៦ចំណុច ដល់ការដឹកជញ្ជូនអ្នកដំណើរ តាមរថយន្តក្នុងប្រទេសកម្ពុជា ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងសាធារណការសូម ណែនាំដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរអ្នកបើកបររថយន្ត នឹងអ្នកបំរើភ្ញៀវលើរថយន្តដឹកនាំអ្នកដំណើរទាំងអស់ សូមបន្តយកចិត្តទុកដាក់អនុវត្តន៍វិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ (រលកទី២) ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមជម្រាបថា បច្ចុប្បន្ននេះយើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនភាគច្រើន នៅមានការធ្វេសប្រហែសក្នុងការការពារខ្លួនតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ទើបក្រសួងសាធារណការ បានចេញសេចក្តីណែនាំខាងលើនេះ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រលកទី២នេះ ៕ដោយ៖ ស តារា
សូមអានសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មាននៅខាងក្រោម៖