ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់និងស្រាលរួមជាមួយរថយន្តនិងម៉ូតូ៤គ្រឿងទៀតបានរងការខូចខាតខណៈកំពុងឈប់ចាំស្តុបហើយត្រូវរថយន្តធុនធំបើកបុករះយ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៤៥ នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច២៤ម៉ោង ផ្លូវភ្នំពេញ-ហាណូយកែងនិឹងផ្លូវលោកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ។
ប្រភពពីអ្នកបរម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុអ្នកបើកបររថយន្តឡិចស៊ីស RX-300 និងអ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីកើតទៅលិចលើផ្លូវលោកឧកញ៉ា ម៉ុង ឫទ្ធី លុះមកដល់ចំណុចភ្លើងស្តុបខាងលើអ្នកបើកបររថយន្តនិងម៉ូតូបាននាំគ្នាឈប់រង់ចាំភ្លើងពណ៌ខៀវ។ក្រោយមកក៏មានរថយន្ត១គ្រឿងទៀតម៉ាកអុីស៊ុយហ្ស៊ុយពាក់ស្លាកលេខភ្នំពេញ2 AX-2165 បានបើកឆ្លងផ្លូវពីលិចទៅកើត ស្របពេលដែលមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A -7610 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យរថយន្តដាច់ហ្វាំងក៍ជ្រុលទៅបុករថយន្តអ៊ីស៊ុយៗ ហើយក៍ជ្រុលមកបុកនិងរថយន្តឡិចស៊ីស RX300 ពណ័ស្ក ពាក់ស្លាកលេខ ភ្នំពេញ2X0128 និងហុងដាឌ្រីម ២គ្រឿងទៀត ១គ្រឿងពាក់ស្លាកលេខកំពង់ចាម 1X 6127 និង១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 1CK8205 ពេញទំហឹងហើយក៍ជ្រុលបុកចូលផ្ទះអ្នកលក់បាយកាហ្វេឡុយទាវបណ្តាលឲ្យមានអ្នកបើកបរម៉ូតូរបួសធ្ងន់ស្រាលនិងរបងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំតែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនដោយឡែកអ្នករងរបួសត្រូវបញ្ជូនទៅមន្ទីពេទ្យហើយរថយន្តនិងម៉ូតូទាំង០៥គ្រឿងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីដោះនៅពេលក្រោយ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងទៀតថា៖ ខណៈរឿងមួយមិនទាន់បានបញ្ចប់ផងស្រាប់តែមានករណីមួយទៀតបានកើតឡើងដោយអ្នកបើកបររថយន្ត១គ្រឿងម៉ាកTOYOTA ពណ៌ស្លែពាក់ស្លាកលេខ 2A. 2203 បើកបរក្នុងទិដៅពីជើងទៅត្បូងដោយខ្វះការប្រុងប្រយ័ត្នមិនបានគោរពភ្លើងស្តុប(ភ្លើងក្រហម) ក៍ជ្រុលទៅបុកនិងរថយន្តសេរីទំនើប១គ្រឿងម៉ាកឡិចស៊ីស 570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BB.3699 ដែលកំពុងបើកឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យរងការខូចខាងផ្នែកខាងឆ្លងមួយចំហៀង។
ក្រោយកើតហេតុនគរបាលខណ្ឌសែនសុខបានធ្វើការវាស់វែងនិងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕ដោយ៖ ចន្ទ លីហ្សា