មិនដឹងបើកល្បឿនប៉ុនណាទេបានជាដល់ថ្នាក់រថយន្តទំនេីបម៉ាកFord Ranger ក្រឡាប់ផ្ងារជេីងម្ខាង​និងស្លាកប៉ាណូបាក់រាបដល់ដីនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​ម៉ាកFord​ Ranger មួយគ្រឿងជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ​ និងបន្តទៅបុកស្លាកប៉ាណូបណ្តាលឲ្យក្រឡាប់ផ្ងារជេីងលេីសួន​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ នាវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២០​ ។

​ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បង្កដោយរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFord Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ-9196​ បេីកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅពីជេីងមកត្បូង​ដោយប្រើល្បឿនលឿន​ ហេីយក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ​ និងខ្ទាតទៅបុកស្លាកប៉ាណូបាក់រាបដល់ដី​ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួស​ និងខ្លួនឯងជាអ្នកបេីកបររងរបួសស្រាល​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយទាក់ទងទៅជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក​រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ ដោយ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print