សម្តេចពិជ័យសេនានិងប្រតិភូអមដំណេីរ ចុះពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងកោតសរសេីរចំពោះកងវិស្វកម្មក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយការទទួលខុសត្រូវស្ថាបនាអគារដ៏ស្កឹមស្កៃរបស់ក្រសួងការពារជាតិឱ្យរួច រាល់មុនបុណ្យកំណេីតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ២០២១ ។ សម្តេចពិជ័យសេនាទៀ បាញ់ថ្លែងដូច្នេះក្នុងពេលអមដំណេីរដោយអ្នកមុខ អ្នកការ មន្ត្រីជំនាញចុះពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាល សាលប្រជុំទីស្តីការក្រសួងការពារជាតិដែលពិធីនេះប្រព្រឹត្តទៅនាថ្ងៃអង្គារ១០កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ៣០ខែ មិថុនាឆ្នាំ ២០២០ ។ លោកឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ នាយក នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិបានលេីកឡេីងពីការសាង សង់អគារទំនេីបមួយមិនដែលមានពីមុនរបស់ក្រសួងការពារជាតិ ក្នុងរយៈពេលពីរឆ្នាំនេះ ជាតម្រូវការទាន់សម័យសម្រាប់បម្រើឱ្យការវិវឌ្ឍជឿនលឿនរបស់ប្រ ទេស និងបច្ចេកទេសទំនេីបឱ្យវិស័យការ ពារជាតិ។ ក្នុងដំណេីរការសាងសង់នេះ ប្រេីបា្រស់មនុស្សសរុបចំនួន២៥៦នាក់ក្នុងនោះវិស្វករ ៦៨ នាក់ និងកម្មករ ១៦៧នាក់ ។ រយៈពេលពីរឆ្នាំនេះ សម្រេចបានលទ្ធផលជាច្រេីន លឿនជាងផៃន ការ ៤,១ ភាគរយ។ តាមការគ្រោង ទុក ការសាងសង់មានរយៈពេល ៣៦ ខែ និងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ ២០២១។ ដំណេីរការសាងសង់កំពុងប្រព្រឹត្តទៅដោយរលូន អនុវត្តទៅតាមបទដ្ឋានបច្ចេកទេសទាំងស្រុង។ ក្នុងនោះបានប្រជុំដាក់ផែនការពាក់ព័ន្ធបច្ចេក ទេស ការកែសម្រួលប្លង់ ដាក់ឆ្លងគណៈកម្មការសាងសង់ និងសុំការអនុម័តរៀងរាល់អង្គប្រជុំប្រចាំខែ ត្រីមាស ។ ក្រោយបញ្ចប់ការងារសាងសង់គ្រឿងបង្គុំរួចរាល់ នាយកដ្ឋានវិស្វកម្មរៀបចំឯកសារប្លង់មេ សម្រេចដាក់ជូនគណៈកម្មការសាងសង់ចុះហត្ថលេខាតម្កល់ទុកជាឯកសារផ្លូវការផងដែរ។ បន្ទាប់ពីទស្សនាការបញ្ចប់ស្លាយរួចមក គណៈប្រតិភូ ក៏បានអញ្ជេីញចុះពិនិត្យផ្ទាល់ដល់បន្ទប់នីមួយៗ របស់អគារទាំងមូលផងដែរ៕សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print