អតីតនាយករដ្ឋមន្ដ្រីបារាំងលោកFrançois Fillon ត្រូវបា នផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទកិបកេងថវិការសាធាណៈ

ចែករំលែក៖

ទីក្រុងប៉ារីស៖ អតីតនាយករដ្ឋមន្រ្ដីបារាំងលោកFrançois Fillon ត្រូវបានរកឃើញថាមានពិរុទ្ធភាពហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល៥ឆ្នាំការពិន័យជាប្រាក់ចំនួន៣៧៥០០០€និងការកាត់ទោសមិនមានសិទ្ធ១០ឆ្នាំជាអ្នកនយោបាយចំណែកភរិយារបស់គាត់លោកស្រីPenelope Fillon ក៍ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពដូចគ្នាដែរក្នុងនាមជាអ្នកសមគំនិតហើយត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនពិន័យជាទឹកប្រាក់ចំនួន៣៧៥០០០€និងមិនមានសិទ្ធជាអ្នកនយោបាយរយៈពេល២ឆ្នាំ។

លោកFrançois Fillon ភរិយារបស់លោកនិងអតីតជំនួយការសភាលោក Marc Joulaud ត្រូវបានកាត់ទោសកាលពីថ្ងៃច័ន្ទទី២៩ខែមិថុនាពីបទកិបកេងថវិការសាធារណៈនិងការលាក់បាំង។ ប្រធានតុលាការទីក្រុងប៉ារីសអ្នកស្រី Nathalie Gavarino បានមានប្រសាសន៍ថា«ដោយយកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់លើផលប្រយោជន៍រួម»ក្នុងគោលបំណងការមានបានសម្រាប់ផ្ទាល់ខ្លួន។ យោងតាមតុលាការបានឲ្យដឹងថាថវិការសាធារណៈពីរដ្ឋសភានិងព្រឹទ្ធសភាបានកិបកេងក្រោមកិច្ចសន្យារបស់ភរិយានិងកូនៗរបស់លោកFillon មានរហូតដល់ជិត១១៥៦០០០អឺរូ។ លោកFillon និងភរិយាបានប្រកាសភ្លាមៗថាពួគេនឹងប្ដឹងសាលាឧទ្ធរណ៍ចំពោះការផ្ដន្ទាទោសរបស់ពួកគេដ៍ធ្ងន់ធ្ងរនេះ៕ ដោយ៖ម្លិះ

...

លោកFrançois Fillon និងភរិយាលោក Penelope នៅឯតុលាការក្រុងប៉ារីសនាថ្ងៃទី ២៩ ខែមិថុនា។  / AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print