លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Juventus U-23

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីជាច្រើនបានរាយការណ៍ថា អតីតកីឡាកររបស់ក្លឹបសេះបង្កង់ Juventus លោក Andrea Pirlo នឹងវិលត្រឡប់មកកាន់ក្លឹបវិញក្នុងនាមជាគ្រូបង្វឹកក្រុម U-23 របស់ពួកគេក្នុងលីគលំដាប់ទី៣ អ៊ីតាលី Serie C ។

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំជាមួយក្លឹប AC Milan លោក Pirlo បានចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១១ និងឈ្នះពានរង្វាន់ Serie A ចំនួន៤លើកជាប់ៗគ្នាជាមួយក្លឹបសេះបង្កង់។ លោក Pirlo បានចូលនិវត្តន៍កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីជាប់រវល់នៅក្លឹបញូវយ៉កស៊ីធីហើយបានចាប់ផ្តើមមានសមត្ថភាពធ្វើជាគ្រូបង្វឹករបស់គាត់ភ្លាមៗបន្ទាប់ពីនោះ។

អ្នកកាសែត Sky Sports Italia លោក Gianluca Di Marzio បាននិយាយថា អតីតខ្សែបម្រើរូបនេះបានទទួលយកសំណើពីក្លឹប Juventus ដើម្បីជំនួសលោក Fabio Pecchia ដែលកំពុងកាន់តំណែង U-23 របស់ក្លឹប Juventus បច្ចុប្បន្ន ហើយអតីតមិត្តរួមក្រុមលោក Roberto Baronio ត្រូវបានជ្រើសតាំងជាជំនួយការគ្រូបង្វឹករបស់គាត់។

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅក្រុម Juventus U-23 បានឈ្នះពានរង្វាន់ Coppa Italia Serie C ដែលពានរង្វាន់ដំបូងរបស់ពួកគេ។ ប៉ុន្តែទោះបីជាទទួលបានជ័យជំនះក៏ដោយក៏ក្រុមសេះបង្កង់ Juventus បានធ្វើការជ្រើសរើសលោក Pirlo ឲ្យជំនួសលោក Pecchia នៅមុនរដូវកាលថ្មី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print