រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទចរាចរ បណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦រយៈពេល ១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ខែកក្កដានេះតទៅ ដើម្បីដាក់លូទំហំ២ម៉ែត្រ លូជ្រុង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦ ដោយចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣ ដែលការបិទនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា វេលាម៉ោង៧និង០០ព្រឹកនេះ រហូតដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០។ ផុតរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋនឹងអាចធ្វើចរាចរជាធម្មតាឡើងវិញ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញលោក ហុង សុខលីម បានឲ្យដឹង នៅថ្ងៃទី០១ កក្កដា ឆ្នាំ២០២០នេះថា៖ ការដ្ឋានដាក់លូប្រអប់ទំហំ២ម៉ែត្រ បួនជ្រុងនៅក្នុងផ្លូវលេខ៣១៥ក្នុងខណ្ឌ ទួលគោក ដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ក្នុងរាជធានីភ្នំពេញ បានមកដល់ទីតាំងប្រសព្វផ្លូវលេខ៥៦៦ហើយ ។ ការដ្ឋាននេះ នឹងចាប់ផ្តើមបិទចរាចរជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៥៦៦ ចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ ៣១៣ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង៧និង០០ព្រឹកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ផុតរយៈពេលនេះ នឹងដាក់ឲ្យ ធ្វើចរាចរជាធម្មតាឡើងវិញ។
លោកបានបន្ថែមថា៖ ចំពោះចរាចរនៅទីតាំងភ្លើងស្តុបប្រសព្វផ្លូវចំនួន ៣ខ្សែទៀត នឹងដាក់អោយដំណើរការលើកលែងតែកំណាត់ផ្លូវខាងលើ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំណាត់ផ្លូវនេះ ដោយសេចក្តីអនុគ្រោះ ។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលគម្រោងនេះមានទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខណ្ឌទួលគោក ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print