កំពង់ចាម : ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ១៣.០០នាទីនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញស្រុកព្រៃឈរ និងជំនាញស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯកជីវ សេងរស់ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ស្រី០១នាក់
១.ឈ្មោះសេង គឹមឡេង ភេទប្រុស អាយុ២០ឆ្នាំជាតិខ្មែរ រស់ភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២.ឈ្មោះកើត ពន្លឺ ភេទប្រុស អាយុ២៤ឆ្នាំជាតិខ្មែរ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣.ឈ្មោះកើត ណារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤.ឈ្មោះឌឹម វិសាល ភេទប្រុស អាយុ១៧ឆ្នាំជាតិខ្មែរ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥.ឈ្មោះវ៉ាន់ វណ្ណះភេទប្រុស អាយុ១៦ឆ្នាំជាតិខ្មែរ រស់នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៦.ឈ្មោះខុន លីហ្សា ភេទស្រី អាយុ១៦ឆ្នាំជាតិខ្មែរ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៧.ឈ្មោះជឿន ប៊ុនថា ភេទប្រុស អាយុ២៣ឆ្នាំជាតិខ្មែរ រស់នៅភូមិតាង៉ាល ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៨.ឈ្មោះឆេន បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំជាតិខ្មែរ រស់នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៩.ឈ្មោះញឹម កុសល ភេទប្រុស អាយុ២៤ឆ្នាំជាតិខ្មែរ រស់នៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០.ឈ្មោះសាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំជាតិខ្មែរ រស់នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១១.ឈ្មោះសឿន រតនា ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ដកហូតវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១៤កញ្ចប់ ទូរស័ព្ទដៃចំនួន១១គ្រឿងនិងម៉ូតូចំនួន៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើជំនាញយើងបាននាំមកការិយាល័យ ដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ស សម