កំពង់ចាម: នៅថ្ងៃទី១.ខែកក្កដា.ឆ្នាំ២០២០វេលាម៉ោង22.40នាី កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការ ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់និងកំលាំងប្រជាការ ដឹកនាំដោយលោក វរសេនីយ៏ទោ សឿន.ទិត អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន បាចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហរនៅចំណុចចំការចេកផ្លូវទៅភូមិគីឡូបី.ឃុំព្រែកកក់.ស្រុកស្ទឹងត្រង់ បានត្រួតពិនិត្យទៅលើម៉ូតូ១គ្រឿងជិះគ្នាចំនួន២នាក់បានធ្វើការឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់(ធំ២កញ្ចប់)ដាក់ក្នុងម៉ាស។
បន្ទាប់មកកំលាំងក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់មានឈ្មោះ
1.ឈ្មោះយឿន.ចាន់ថន ភេទប្រុសអាយុ28ឆ្នាំមានទីលំនៅភូមិ56.ឃុំព្រែកកក់.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម
2.ឈ្មោះកាន់.កុសល ភេទប្រុសអាយុ26ឆ្នាំមានទីលំនៅភូមិបងកេតលើ.ឃុំព្រែកកក់.ស្រុកស្ទឹងត្រង់.ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងសំភារ:វត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងចងក្រងសំណុំរឿងតាមនិតិិធី៕ស សម