សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈតែមិនបានសម្រេច។

ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះកូវ ប៊ុនធឿន អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។
ចំណែកក្មេងស្រីរងគ្រោះមាន អាយុ៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ស្ត្រីឈ្មោះម៉ក់ ស្រីម៉ៅ អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ ដោយបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង៨ព្រឹក មានឈ្មោះកូវ ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប បានហៅកូនស្រីរបស់គាត់អាយុ៥ឆ្នាំចូលទៅក្នុងផ្ទះរបស់គាត់ហើយបានធ្វើសកម្មភាពរំលោភដោយប្រើម្រាមដៃ ខណៈនោះយាយឈ្មោះទិត កាន អាយុ៧២ឆ្នាំទៅទាន់ក៏ស្រែកបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងតាមនិីតិវិធី៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print