ស្ត្រីចំណាស់ម្នាក់មានសតិមិនគ្រប់រអិលជើងធ្លាក់ចូលប្រឡាយព្រែកជីកក្បែរផ្ទះស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់មានសតិមិនគ្រប់ម្នាក់បានរអិលជើងធ្លាក់ចូលប្រឡាយព្រែកជីកក្បែរផ្ទះស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាល់ជួយស្រង់ដាក់លើគោកដើម្បីធ្វើចលនាដៃជើងតែជាអកុសលយឹតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នល់ក្រួស ឃុំមុខដា ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះខៀវ ញ៉ អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាម្ដាយរបស់ខ្លួនមានសតិមិនគ្រប់ទេដោយបានយកទៅព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែនៅមិនធូរស្រាលសោះទើបចេះតែទុករហូតដល់សព្វថ្ងៃ។

មុនកើតហេតុម្ដាយគាត់បានដេីរទៅប្រឡាយព្រែកជីកក្បែរផ្ទះតែម្នាក់ៗមិនបានចាប់អារម្មណ៍ឡើយ រហូតដល់វេលាម៉ោង៦និង១០នាទីព្រឹកស្រាប់តែឃើញគាត់ធ្លាក់នៅក្នុងប្រឡាយទឹកធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងកូនៗនាំគ្នាប្រញាប់ប្រញាលជួយស្រង់ដាក់លើគោកធ្វើចលនាដៃជើង តែអកុសលយឹតពេលទៅហើយ។

ក្រោយមកសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ បានចុះមកពិនិត្យស្លាកស្នាមសាកសព(កោសល្យវិច័យ)ឃើញថាមិនមានពាក់ព័ន្ធនិឹងរឿងឃាតកម្មឡើយគឺពិតជាលង់ទឹកស្លាប់ប្រាកដមែន។

សមត្ថកិច្ចនគរបាលស្រុកបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print