លោក Paulo Sousa លាឈប់ធ្វើជាអ្នកចាត់ការទូទៅក្លឹប Bordeaux

ចែករំលែក៖

លោក Paulo Sousa បានសម្រេចចិត្តលាឈប់ពីគ្រូបង្វឹកនៃក្រុម Bordeaux ដែលស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 របស់បារាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Bordeaux បានឲ្យដឹងថា “យើងមានការសោកស្តាយចំពោះការសម្រេចចិត្តនេះក៏ដូចជា ការប្រកាសរបស់គាត់ត្រូវបានធ្វើឡើង ហើយយើងនឹងពិនិត្យមើលនូវអ្វីដែលក្លឹបនឹងធ្វើបន្តទៀត” ។

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានបង្ហើបឱ្យដឹងថា លោក Paulo Sousa បានប្រាប់កីឡាកររបស់គាត់ក្នុងពេលហ្វឹកហាត់កន្លងទៅថាគាត់នឹងចាកចេញមុនពេលដែលក្លឹបប្រកាសលាលែងជាផ្លូវការក្នុងនាមជាគ្រូបង្វឹក។

សូមបញ្ជាក់ថា លោក Paulo Sousa គឺជាអតីតជំនួយការក្រុមជម្រើសជាតិព័រទុយហ្គាល់បានទទួលភារកិច្ចជាគ្រូបង្វឹកនៅ Bordeaux កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីប្រើពេល១ឆ្នាំជាមួយក្រុម Tianjin Quanjian ដែលជាក្រុមខ្លាំងក្នុងលីកកំពូលចិន។ បុរសវ័យ៥០ឆ្នាំរូបនេះធ្លាប់បានបង្វឹកក្លឹបជាច្រើនក្នុងអាជីពរបស់គាត់រួមមាន Swansea, Leicester City និង QPR នៅអង់គ្លេស និងក្លឹបអ៊ីតាលី Fiorentina ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print