ត្រីកម្រ៤ប្រភេទដាក់លក់នៅទីផ្សារនៅក្រចេះ និង​នាំចេញ​បន្ត​ធ្វើឲ្យមានការបារម្ភដាច់ពូជ

ចែករំលែក៖

​ភ្នំពេញ៖ ​ត្រី​កម្រ​៤ប្រភេទដូចជា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ត្រចៀកដំរី និង​បបែល​ទឹកសាប ជាដើម​ ត្រូវបានគេរកឃើញទីតាំងធំៗចំនួន៣ នៅខេត្តក្រចេះ រួមមាននៅ កោះ​ខ្ញែ អូរ​ម្រះ និង​ត្បូង​ខ្លាកំពុងដាក់លក់​ក្នុងទីផ្សារក្នុងចំណោមត្រី៣៥ប្រភេទ គួឲ្យបារម្ភថាប្រឈមដាច់ពូជ ។នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់​ថា WWF ដែល​បាន​ចុះ​អង្កេត​រយៈពេល​១៨​ថ្ងៃ បាន​កត់ត្រា​លើត្រី​ចំនួន​៥.៥៩៦ គីឡូក្រាម ។

​របាយការណ៍​WWFបានបង្ហាញថា ក្នុង​មួយថ្ងៃ បរិមាណ​ត្រី​សរុប​ចំនួន​៣១០​គីឡូក្រាម ត្រូវបាន​ដាក់លក់​នៅតាម​ផ្សារ​នៃ​ខេត្តក្រចេះ​និង ត្រូវបាន​ដឹក​ទៅ​ទីផ្សារ​ខេត្តស្ទឹងត្រែង រតនគីរី និង​និងបន្តទៅប្រទេសវៀតណាមរួមនឹងប្រទេសឡាវផងដែរដោយកាត់តាមអន្លង់ឈើទាល និង​ទៅកាន់​ភ្នំពេញ និង​ខេត្តសៀមរាប​តាម​រថយន្តឈ្នួល​។

​ការសន្និដ្ឋានរបស់អង្គការWWF ត្រី​ដែល​បានដាក់​លក់​នៅ​ទីផ្សារ គឺជា​ត្រី​ដែល​បាន​ចាប់ពី​អន្លង់​ទឹក​ជ្រៅ​នៅក្នុង​តំបន់​គ្រប់គ្រង​និង​ការពារ​សត្វ​ផ្សោត ដោយបាន​ប្រើប្រាស់​ឧបករណ៍​ស្របច្បាប់​និង​ខុសច្បាប់​ជាច្រើន។
មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និង​ស្ទឹងត្រែង បាន​បង្ហាញថា ចំនួន​មង​នេសាទ​ដែល​ដកហូត​បាន​ពី​ការបង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​ចន្លោះ​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែឧសភា ឆ្នាំ​២០២០ មាន​ប្រវែង​សរុប​ចំនួន​៣៩.១៦២​ម៉ែត្រ កើនឡើង​៣៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨-២០១៩​។ រីឯ ការប្រើប្រាស់​ស​ន្ទួ​ចរ​នង​មាន​ចំនួន ៣៧.០៤០​ម៉ែត្រ កើនឡើង ៤៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨- ២០១៩​។​ជាមួយនេះ
រដ្ឋបាលជលផល និង​អង្គការ​WWF បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​លើ​ការពង្រឹង​អនុវត្តន៍​ច្បាប់​ឱ្យបាន​តឹងរ៉ឹង ចំពោះ​ការនេសាទ​ខុសច្បាប់ និង​ជួញដូរ​ប្រភេទ​ត្រី​ជិត​៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print