ភ្នំពេញ៖មន្ត្រីខាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់ លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថាសំណង់ផ្ទះរបស់លោកព្រាបសុុវត្ថិពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដ។
លោកព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថាសំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។
ដូច្នេះហើយយើងឃើញថាការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមកពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូចរបស់តារាចម្រៀងល្បី លោក ព្រាបសុវត្ថិ គឺជាការពិតមែនមិនមែនដូចដែលលោកព្រាបសុវត្ថិលើកឡើងថាប្រជាពលរដ្ឋមូលដ្ថានបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។
គួររំលឹកផងដែរថាទីលំនៅរបស់តារាចម្រៀង លោកព្រាបសុវត្ថិដែលមានទីតាំងស្ថិតនៅ ភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វេីអោយផ្លូវរួមតូច ហើយរោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។
កន្លងមកប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់តារាចម្រៀង លោកព្រាបសុវត្ថិ ។
បើទោះបីជាអាជ្ញាធរទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋហើយ នៅតែគ្មានដំណោះស្រាយរហូតប្រជាពលរដ្ឋធ្វើការទំនាក់ទំនងទៅអ្នកសារព័ត៌មានដើម្បីចុះមកធ្វើការផ្សាយផ្ទាល់ ពេលនោះទើបអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះមកត្រួតពិនិត្យនៅទីតាំងមានជំលោះ នឹងបើកកិច្ចប្រជុំជាមួយប្រជាលរដ្ឋរួមទាំងលោក ព្រាប សុវត្តិ ដើម្បីដោះស្រាយពីបញ្ហាខាងលើនេះ។
ក្រោយមកលោក ព្រាបសុវត្ថិក៏បានយល់ព្រម រុះរើរោងឈើដែលនៅខាងក្រោយផ្ទះចេញ ហើយបានឲ្យប្រជាពលរដ្ឋសុំទោសគាត់ជាសាធារណៈ ដែលអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់គាត់។ តែអ្វីគួរអោយកត់សម្គាល់ជាខ្លាំងទៀតនោះ មហាជនក្នុងបណ្ដាញសង្គមដែលជាអ្នកគ្រាំទ្រលោកព្រាប សុវត្ថិ បានចោទប្រកាន់ និងជេប្រមាណប្រជាពលរដ្ឋម្នាក់ដែរជាគ្រូពេទ្យថាគាត់ឆ្កួតបានយកប្លង់មិនពិតមកពីណា ចោទគាត់ (លោក ព្រាប សុវត្ថិ) ថាសាងសង់រំលោភលេីចិញ្ចើមផ្លូវ។
ប្រជាពលរដ្ឋបានលើកឡើងថាយុត្តិធម៌ឃើញហើយអ្នកណាត្រូវអ្នកណាខុសនឹងសូមអរគុណដល់លោកអភិបាលខណ្ឌសែនសុខផងដែរ៕រ៉ារ៉ា