⭐️⭐️⭐️⭐️⭐️ សណ្ឋាគារប្រណីតស្រោបមាសនៅទីក្រុងហាណូយទទួលបានការចាប់អារម្មណ៍​ខ្លាំង​

ចែករំលែក៖

សណ្ឋាគារលំដាប់ផ្កាយប្រាំ បិទមាស ស្ទើតែទាំងអស់ ក្នុងនោះសម្ភារៈ បរិក្ខាប្រើប្រាស់ នៅក្នុងសណ្ឋាគារ។ សណ្ឋាគារដ៏ប្រណិតនេះបានបើកសម្ភោធ កាលពីថ្ងៃទី៣ ខែកក្កដា។ ភ្លាមៗនោះមានសារព័ត៌មានល្បីៗនៅលើពិភពលោក បានចុះផ្សាយព្រោងព្រាត ពីសណ្ឋាគារប្រណិតបំផុត របស់វៀតណាម។
តាមសារព័ត៌មានរ៉យទ័រ សណ្ឋាគារ Golden Lake មានកន្លែងងូតទឹក លុបមុខ រួមទាំងចាងបង្គន់ផងដែរ គឺបិទមាសទាំងអស់ ពិតជាទាក់ទាញខ្លាំងណាស់។ គោលដៅខាងលើរបស់វៀតណាមគឺដើម្បីទាក់ទាញអ្នកទេសចរណ៍កាន់តែច្រើនមកកម្សាន្តនៅទីនេះ។ នៅពេលនេះវិស័យទេសចរណ៍ វៀតណាមកំពុងតែបើកទ្វារជាបណ្តើរៗ បន្ទាប់ពីកូវីដ១៩។
សណ្ឋាគារខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hoa Binh ស្ថិតនៅក្រោមការគ្រប់គ្រង ដោយសមាគមន៍សណ្ឋាគារ Wynham មានទីតាំងនៅអាមេរិក ។

សណ្ឋាគារ​នេះ​មានតម្លៃសំរាកក្នុង១មួយៗតែ២៥០ ដុល្លារអាមេរិកតែប៉ុណ្ណោះ ជាការងាយស្រួសម្រាប់អ្នកទេសចរទូទៅ អាចមានលទ្ធភាព ទៅសំរាកបាន។
សារព័ត៌មានរ៉យទ័របានផ្សាយថា វៀតណាម ទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់កូវីដ១៩ ដោយមានអ្នកឆ្លងតែ៣៥០នាក់ និងមិនមានអ្នកស្លាប់នោះឡើយ។ មន្ត្រីទេសចរណ៍ វៀតណាមបានបញ្ជាក់ថា ប្រសិនបើមិនមានកូវីដ១៩នោះទេ បន្ទប់សណ្ឋាគារនោះនឹងមិនមានទំនេរឡើយ៕ ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print