ព្រះសង្ឃមួយអង្គដាច់ចិត្តធ្វើអត្តឃាតចងកនៅក្នុងវត្តដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនជា

ចែករំលែក៖

ខេត្តសៀមរាប: ព្រះភិក្ខុមួយអង្គមានព្រះជន្ម៦១ព្រះវស្សាដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយយូរមកហើយព្យាបាលមិនជានិង ដោយសារតែលោកមិនចង់ឲ្យសាច់ញាតិកូនចៅពិបាកចិត្តនឹងព្រះអង្គផងនោះទើបព្រះអង្គសម្រេចចិត្តធ្វើអត្តឃាតចងកនៅក្នុងវត្តតែម្ដង។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០ នៅក្នុង វត្ត ចន្ទ បុប្ផារាម ហៅ វត្តថ្មី ស្ថិត ក្នុង ភូមិ ភ្នៀត ឃុំ ជីក្រែង ស្រុក ជីក្រែង ខេត្តសៀមរាប ។
មន្រ្តីនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ព្រះសង្ឃធ្វើ អត្តឃាតចង.ក សម្លាប់ ខ្លួនមាន ព្រះនាម នួន សុវណ្ណី មានព្រះជន្នាយុ ៦១ព្រះវស្សាគង់នៅវត្តភូមិឃុំខាងលើ។ លោកទើបតែនិមន្តមកពីខេត្តកំពង់ស្ពឺមកស្នាក់នៅក្នុងវត្តកើតហេតុបានមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយបានត្អូញត្អែរប្រាប់ឧបាសក ឧបាសិកា ថាមានជំងឺប្រចាំកាយយូរហើយដោយព្យាបាលមិនជាឡើយ។
សមត្ថកិច្ចចជំនាញបានឲ្យដឹង ថា លោក ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ព្រោះតែមានជំងឺប្រចាំកាយ ហើយ ព្រះអង្គទើបតែមកគង់នៅវត្តខាងលើនេះរយៈពេលខ្លីតែប៉ុណ្ណោះ។
បច្ចុប្បន្នព្រះសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យនៅក្នុងវត្តនេះតែម្ដង ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print