កម្លាំងសមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ៤នាក់ករណី​ប្រើប្រាស់​និងចែកចាយ​គ្រឿងញៀននៅ​ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងនិងកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងក្រុងស្វាយរៀងកាលពីវេលាម៉ោង២​និង​១០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០នៅ​ចំណុច​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។
មន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ​ សួន សុ​មេសា  អាយុ១៩ឆ្នាំ មុខរបរមិន​ពិតប្រាកដ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង​។ទី២-ឈ្មោះ ទិ​ត សុ​ផា ហៅឌី អាយុ ២១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។ទី៣-ឈ្មោះ ទិ​ត រដ្ឋា ហៅ​ស៊ុយ ភេទ​ប្រុស អាយុ៣០ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង
និងទី៤-ឈ្មោះ ទិ​ត សុ​ដា​ណា ហៅ​សង់ អាយុ ២៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដោយសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃនិងសម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

ប្រភពបន្តថា កម្លាំងសមត្ថកិច្ចកាលពីវេលាយប់ឈានចូលថ្ងៃទី៧ ខែកក្កដាបានចុះបង្ក្រាប​មុខសញ្ញា​ប្រើប្រាស់មួយ នាក់នៅ​ចំណុច​ភូមិ​ទទា សង្កាត់​ចេក​ ​ក្រុង​ស្វាយរៀង ដែលមាន​ឈ្មោះ សួន សុ​មេសា ហើយដោយមាន​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅវេលា​ម៉ោង ៨​ព្រឹក​ថ្ងៃ​ដដែល​
​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង និង​ក​ម្លាំ​ងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្វាយរៀង ចំនួន​២​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​សែន កុសល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យរកឃើញ​និងដកហូត​សម្ភារ​សម្រាប់ប្រើប្រាស់​គ្រឿងញៀនមួយ
ចំនួន​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងទៀតថា តាម​ចម្លើយ​របស​ជនសង្ស័យបានប្រាប់ថាគេទិញ​ថ្នាំញៀនពី​ឈ្មោះ ទិ​ត សុ​ផា ហៅ​ឌី។ ដូច្នេះហើយទើបនៅម៉ោង ៩​និង​២០ នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិតបានបន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់ បន្ថែមទៀត នៅ​ចំណុច​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

​បច្ចុប្បន្នជនសង្ស័យទាំង៤នាក់សមត្ថកិច្ច បញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​តាម​ច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print