លីគបាល់បេស្បលអាជីព និងបាល់ទាត់របស់ជប៉ុននឹងចាប់ផ្តើមអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាប្រកួតចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះទោះបីប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងនៃការឆ្លងជំងឺកូវីដ-១៩ក៏ដោយ ។
កាសែតជប៉ុនថែមស៍បានឲ្យដឹងនៅថ្ងៃនេះថា ទាំងបាល់បោះអាជីព Nippon និងJ League នៅតែប្តេជ្ញាចិត្តចំពោះផែនការ របស់ពួកគេដែលនឹងអនុញ្ញាតឱ្យអ្នកគាំទ្ររហូតដល់៥.០០០នាក់ចូលទៅក្នុងពហុកីឡដ្ឋាននៅថ្ងៃសុក្រខាងមុខ។ ក្លឹបនានានឹងត្រូវបានអនុញ្ញាតឱ្យដំណើរការទីលានរហូតដល់អនុញ្ញាតឲ្យចូលមើលត្រឹមពាក់កណ្តាលនៃចំនួនមនុស្សចូលមើលពេញចាប់ពីថ្ងៃទី១ ខែសីហា។
ស្នងការរបស់ស្ថាប័ន NPB លោក Atsushi Saito បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណេតថា ទោះបីជាមានចំនួនកំណត់ ៥,០០០ ក៏ដោយយើងកំពុងរំពឹងថានឹងមានអ្នកគាំទ្ររបស់យើងនៅក្នុងកីឡដ្ឋានចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ លោកអះអាងថា “យើងសង្ឃឹមថាវានឹងមិននាំឱ្យមានការរឹតត្បិតក្នុងការធ្វើដំណើរនោះទេ ដែលនេះគឺជាជំងឺមួយដែលពិបាកក្នុងការស្មានទុកមុន ប៉ុន្តែយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យមានអ្នកណាម្នាក់ឆ្លងរោគកូវីដ-១៩នេះ។
កាសែតអង់គ្លេសបាននិយាយថា ក្រុមវេជ្ជសាស្រ្តសម្រាប់លីកទាំងពីរបានផ្តល់អនុសាសន៍ឱ្យលីក និងក្រុមកីឡាករលើកទឹកចិត្តអ្នកទស្សនាឱ្យប្រើកម្មវិធី COCOA ដែលជាកម្មវិធីទូរស័ព្ទដៃដែលមានទំនាក់ទំនងជាមួយការការពារកូវីដ-១៩ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកាលពីចុងខែមុន។ ក្រុមអ្នកជំនាញមកពីគណៈកម្មាធិការសុខាភិបាលក៏បានណែនាំដល់អ្នកគាំទ្រឱ្យយល់ដឹងពីហានិភ័យនៅពេលទៅដល់កីឡដ្ឋាន ព្រោះកាលៈទេសៈ និងទីកន្លែងអាចខុសគ្នាជាមួយនឹងកន្លែងដែលយើងស្នាក់នៅ ។
សូមបញ្ជាក់ថា ទីក្រុងតូក្យូបានឃើញនូវករណីឆ្លងកូវីដ-១៩ចំនួនជាង១០០ករណីក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា ប៉ុន្តែវានឹងមិនផ្លាស់ប្តូរផែនការរបស់ដែលអនុញ្ញាតឲ្យមានអ្នកទស្សនានៅក្នុងកីឡដ្ឋានឡើយ ៕