លោក ឃួង ស្រេង៖ ដាក់បញ្ជាឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវវិធានការឲ្យបានធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់បញ្ជាឲ្យ អាជ្ញាធរខណ្ឌ និងសង្កាត់មានជ័យទី៣ ត្រូវចាត់វិធានការឲ្យបានធ្ងន់ធ្ងរ ផ្លូវច្បាប់ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបាន រំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការធ្ងន់ធ្ងរ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលា ការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ លើបុគ្គលនោះ ។

ការបញ្ជាក់របស់លោក ឃួង ស្រេង ខាងលើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ០៨ខែកក្កដាឆ្នាំ ២០២០ ក្នុងខណៈ លោកដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយ៏ លូប្រាំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣
ដែលបានសាងសង់រួចរាល់១០០ភាគរយហើយនោះ ។
លោកឃួង ស្រេង បានជំរុញឱ្យមន្ដ្រីជំនាញ ត្រូវបន្ដកាយប្រឡាយ លូ ពិសេស ស្ថានីយ៏ បូម ទឹកនីមួយៗ សំដៅធ្វើយ៉ាងណាដោះស្រាយ បញ្ហាលិច លង់នេះឲ្យបានប្រសើរឡើង។ ដូច្នេះ ស្ថានីយបូមទឹកលូប្រាំ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យទី១ ទី២និងទី៣ ការស្តារ កាយប្រឡាយមេមួយខ្សែ នៅក្នុងខណ្ឌមានជ័យនេះ
ទំហំ១២ ម៉ែត្រ ប្រវែងប្រមាណជាង២ពាន់ម៉ែត្រ ស្ថិតនៅភូមិមល់ ទួលពង្ររ និងភូមិឬស្សី ។
លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរ និងអាជ្ញាធរខណ្ឌ ដាក់បន្ថែមគ្រឿងចក្រ សំដៅធ្វើយ៉ាងណា ដោះស្រាយការងារនេះ ឲ្យបានលឿននិងទាន់ពេលវេលា។ កន្លងមកនេះ ក្នុងគម្រោងរបស់ រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ ធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះ ស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២០នេះ ។ តំបន់លិចទឹក ទាំង៥កន្លែង ដែលត្រូវដោះ ស្រាយនេះ រួមមានទី១-តំបន់ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយ ស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្ររ។ ទី២-តំបន់មហាវិថីសហព័ន្ធរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាំង ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅភ្ជាប់ប្រឡាយទួលសំពៅ និង១ខ្សែទៀត ទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ៦,៨ម៉ែត្រ និង ៤,៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ សឡា ផ្លូវណ័ រប្រ៊ីត ផ្លូវដួងងៀប ភូមិថ្មគោលប្រឡាយលូប្រាំ បុរីអូរបែកក្អម បុរីសឡា។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុង ស្ទឹងមានជ័យ និងផ្លូវអបប្រឡាយ និងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។ ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាន ដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន៤កន្លែងទៀតផងដែរ ដូចជានៅគឺទី១ ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។ជាងនេះទៅទៀត រដ្ឋបាលរាជធានី ភ្នំពេញ នូវបានដាក់ចេញជាយុទ្ធនាការស្តារលូ ទាំងខ្នាតតូច និងខ្នាតធំ នៅ៤ខណ្ឌកណ្តាលក្រុង ដែល មានប្រវែង៤១៨ ម៉ែត្របន្ថែមទៀតផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print