មនុស្សស្រីដែលរឹងមាំ ច្បាស់ណាស់នាង ប្រាកជាមនុស្សស្រីម្នាក់ដែលរឹងរូស រឹងក្បាលខ្លាំងបំផុត ព្រោះតែភាពរឹងរូសរបស់នាងនេះហើយ ធ្វើឱ្យនាងរឹងមាំ និងរឹងប៉ឹងខ្លាំងបំផុត ពឹងខ្លួនឯង ច្រើនជាងពឹងអ្នកដទៃ ឬអាចនិយាយបានថា ព្រោះតែនាងមិនដែលសុំជំនួយអ្នកណាបាន គ្មានអ្នកណាជួយនាង ក្រៅតែពីនាងខ្លួនឯង។
ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏អាស្រ័យលើអត្តចរិត ការចេះគ្រប់គ្រង និងបង្រៀនផ្លូវចិត្តរបស់នាងខ្លួនឯងដែរ។ មនុស្សខ្លះ គាត់រឹងមាំកាយចិត្ត រឹងប៉ឹងផ្នែកគំនិត តែក៏ចិត្តទូលាយ គំនិតសេរី ចេះទទួលយកសម្ដី និងគំនិតអ្នកដទៃមកគិត ចេះផ្ដល់អាទិភាពឱ្យអ្នកផ្សេងបញ្ចេញមតិយោបល់មិនមែនចេះតែអត្តនោម័តតែឯងនោះទេ។
ជាក់ស្ដែង មនុស្សស្រីភាគច្រើនគឺ បើគិតថាខ្លួនឯងខ្លាំងហើយ ច្រើនតែមិនសូវស្ដាប់ ឬតាមអ្នកណាទេ សូមគិតឡើងវិញណាស្រីៗ ទោះបីអ្នកខ្លាំងពូកែ ឆ្លាត ស្អាតយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យខ្លួនឯង ក្លាយជាមនុស្សរឹងរូស រឹងក្បាលខ្លាំងពេក មនុស្សស្រីរឹងរូស មានះ ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកណា អាចចូលក្នុងជីវិតអ្នកបានទេ មិនស្រួលត្រូវគេស្អប់ថែមទៀតផង៕ស សម