ភ្នំពេញ៖ សម្រាប់ឆមាសទី១ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើង ៣៤៨/៤០៧លើក ថយ ចុះ ៥៩លើក ស្លាប់មនុស្ស៣០នាក់/១៥នាក់ របួស៩០នាក់/៧៤នាក់។ បង្ក្រាបបទល្មើស ព្រហ្មទណ្ឌបាន៣០ករណី ឃាត់ខ្លួនមនុស្ស៤៦៥នាក់ និងបង្ក្រាបតាមដីកា២៦ដីកា ឃាត់ខ្លួនមនុស្ស២៧នាក់ ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅសាលារាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
នេះបើតាមកាបញ្ជាក់ឲ្យដឹងពីនាយករដ្ឋបាលរាជធានីភ្នំពេញលោក សេង វណ្ណៈ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក សេង វណ្ណៈ. បានបញ្ជាក់ថា កម្លាំងរបស់សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបាន៣៤៧ករណី ឃាត់ខ្លួន៥២១ នាក់ ក្នុងនោះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ១០០ករណីអត់ខ្លួន ២១៤នាក់ស្រី ១៤នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញនិងករណីអុកឡុក បង្កបាត់បង់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ២៤៧ករណីឃាត់ ខ្លួនមនុស្ស ៣០៧នាក់ស្រី ១១នាក់ បានអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព ។
បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១១៥៣ករណី ប្រៀបធៀបនិងឆមាសទី១ឆ្នាំ២០១៩ បង្ក្រាបបាន១០៩៦ករណី កើនឡើង៥៧ករណី ឃាត់ខ្លួនមនុស្ស ២០៧៨/២២៦៣ នាក់ស្រី ១២៤នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
បង្ក្រាបល្បែងស៊ីសងបាន៤៤ករណីឃាត់ខ្លួនមនុស្ស១៩៦នាក់ កសាងសំណុំរឿងបញ្ជូនទៅរាជធានីភ្នំពេញ ក្នុងចំនួននេះ បានបញ្ជូនទៅសាលារាជធានីដំបូងរាជធានីភ្នំពេញចំនួន៣៤នាក់និងធ្វើកិច្ចសន្យាអប់រំ ១៦២នាក់។ ការងារប្រឆាំងការជួញដូរនិងការពារអនីតិជន បង្ក្រាបបាន១៤ករណី ឃាត់ខ្លួនមនុស្ស១៦នាក់ ស្រី ២នាក់ ជនបរទេសម្នាក់ ជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញនិងដោះលែងជនរងគ្រោះបាន១៧នាក់ បញ្ជូនទៅសង្គមកិច្ចរាជធានី៦នាក់និងប្រគល់ជូនគ្រួសារជនរងគ្រោះ១១នាក់។
សម្រាប់ឆមាសទី១ឆ្នាំ២០២០ នេះដែរគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងចំនួន៨០៤ករណីបើប្រៀបធៀបឆមាសទី១ឆ្នាំ ២០១៩ កើតមាន៥៧១លើ កើនឡើង២៣៣ លើកក្នុងនោះស្លាប់ ១៥៩នាក់/១៧១នាក់ របួស៧២៥នាក់/៧៥១នាក់ខូចខាតរថយន្ត៧២០គ្រឿង ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងឱកាសនោះ ក៏បានសំដែងនូវការកោតសរសើរ ចំពោះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានអនុវត្តនូវការងារ ក្នុងកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងសមត្ថកិច្ច បន្តការខិតខំប្រឹងប្រែងលើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ខណៈដែរបងល្មើសចរាចរណ៍នៅតែជាកង្វល់មួយរបស់រាជធានីភ្នំពេញ៕ សំរិត