ភ្នំពេញ៖សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)តាមរយៈការសម្ភារបរិក្ខាពេទ្យរួមមាន៖ អៀម ចំនួន២០៣០ ម៉ាស ចំនួន៧៥៧០អាវការពារជាប់ខោ ចំនួន២៨៩០ របាំងមុខ ចំនួន១២៩០ វ៉ែនតា១២៩០ ស្រោមដៃ ១១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDAតាមរយៈការផ្ដល់សម្ភារបរិក្ខាពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន អង្គការ ស្ថាប័នមនុស្សធម៌ជាច្រើនបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 តាមរយៈសមាគម។ ជាក់ស្តែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រារព្ធពិធីប្រគល់ សម្ភារក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោក លោក សៀ សំណាង ប្រធានសមាគមសានាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៕