ខេត្តស្វាយរៀងះ បុរស២នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងរុីម៉កម៉ូតូបុកជាមួយម៉ូតូ និងរថយន្តកុងតឺន័របុកជាមួយម៉ូតូនៅស្រុកស្វាយជ្រំនិងស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទីមួយបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរុឺម៉កម៉ូតូម៉ាកCity ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយបើកគ្មានភ្លើងបំភ្លឺខាងក្រោយធ្វើឱ្យម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Nex ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង ១P- ៩២៤២ បើកបរដោយឈ្មោះ មុី ភារុន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុក រមាសហែក ខេត្ត ស្វាយរៀង ដែលបើកពីលិចទៅកើតស្របទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូរឺុម៉កវិញឃើញសភាពមិនស្រួលក៏រត់គេចខ្លួនបាត់ភ្លាមៗ។
ករណីទីពីរបានកើតឡើងកាលពីវេលាម៉ោង៩និង៣៤នាទីយប់ថ្ងៃទី១០ខែកក្តដាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ១១៥-១១៦នៅត្រង់ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១I-៧៣៩៣ បើកបរដោយឈ្មោះ រត្ន័ ប៉េង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំ ក៏បុកជាមួយរថយន្ដមួយគ្រឿងម៉ាក SCANIA ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ៣F.៨៦៦៨ រឺុម៉ករថយន្ដពាក់ស្លាកលេខ ព្រះសីហនុ ៤A -២២២៣បើកបរដោយឈ្មោះ ហង់ សុផា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិត្រពាំង ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ចំពោះមធ្យោបាយវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ស្វាយជ្រំដើម្បីដោះស្រាយពេលក្រោយ៕យឹម សុថាន