ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុកកំរៀងបញ្ចូនខ្លួនបុរស២នាក់ និងថ្នាំញៀនយ៉ាម៉ា៨០០គ្រាប់និងម៉ាទឹកកក១ថង់តូចទម្ងន់ ២.៥៨ ក្រាមទៅទីបញ្ជាការអាវុធហត្ថខេត្តចាត់ការបន្តតាមនិតិវិធីនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។
លោកឈុនវឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀងដឹកនាំកម្លាំងបង្ក្រាបនៅវេលាម៉ោង១៨ និង២៥នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នៅចំណុចTV៥២២០០,៤៩៧០០ ក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀខេត្តបាត់ដំបង។
លោកអនុសេនយ៍ទោ ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថា លទ្ធផលបង្ក្រាបបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មានទី១-ឈ្មោះ ផាន តង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងទី២-ឈ្មោះ លឹម សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានសម្ភារៈរួមមាន៖ ថ្នាំញៀនយ៉ាម៉ា៨០០គ្រាប់, ម៉ាទឹកកក១ថង់តូចទម្ងន់ ២.៥៨g, ទូរស័ព្ចដៃចិន២គ្រឿង, ប្រាក់ខ្មែរ១២០,០០០រៀល, ម៉ូតូ១គ្រឿងម៉ាកdream ០១៥៕
...