កំលាំងសហការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅភូមិចារុះ

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញរដ្ឋបាលជលផល រួមសហការដោយកងកម្លាំងផ្នែកប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ និងមន្រ្តីបរិស្ថាន ចុះរូសរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល របាំងស្បៃមុង ។

 ករណីកំលាំងសហការចុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចចាប់ពីខាងលិចជ្រោយខ្សុំរហូតដល់កោះគ្របបាយតូច ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 លោក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ប្រាប់ថា លទ្ធផល ៖ កំលាំងអនុវត្តបានរួមមាន របាំងស្បៃមុងចំនួន ២០ខ្សែ ស្មើនឹងប្រវែងចំនួន ២០០០ម៉ែត្រ បង្គោលចំរឹងចំនួន ១៤០០ដើម លូកងស្បៃមុងចំនួន ៤០មាត់ និងចាក់លែងត្រីចំរុះចូលក្នុងបឹងធម្មជាតិវិញទម្ងន់ចំនួន ១៥គីឡូក្រាមផងដែរ ។

 លោក នាយខណ្ឌបន្តទៀតថា ឧបករណ៍ជាវត្ថុតាំងរបាំងស្បៃមុងរូសរើកាប់បំផ្លាញចោលនៅនឹងកន្លែង បញ្ហាឧបករណ៍ចាប់ត្រីប្រភេទរបាំងស្បៃមុងឬក្រឡាល្អិតនេះ មន្រ្តីជំនាញបន្តសហការចុះបង្រ្កាបជានិច្ច ។ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print