ការទិញ-លក់ផ្កាកេសរកូលព្រៃក្នុង​តំបន់ការពារធម្មជាតិ​ត្រូវបានក្រសួងបរិស្ថានព្រមាន​ចាត់វិធានការ

ចែករំលែក៖

​ភ្នំពេញ​៖ ការទិញ-លក់ ការដឹកជញ្ជូន និងការប្រមូលផ្កាប្រភេទ​កេសរ​កូ​ល​ព្រៃ (​ផ្កាអ័រគីដេ​) នៅក្នុង​តំបន់ការពារធម្មជាតិ​ត្រូវក្រសួងបរិស្ថានធ្វើការហាមឃាត់។ ក្រសួងបានចាត់ទុកថា សកម្មភាព​ប្រមូល ឬ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​ពី​តំបន់ការពារធម្មជាតិ គឺជា​អំពើ​ខុសច្បាប់ ដែល​នឹង​ត្រូវចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១១​ខែកក្កដា​។

​សេចក្ដីជូនដំណឹង​ដដែលបញ្ជាក់ថា ជនខិលខូច​មួយចំនួនបាន​បំផុស​ព័ត៌មាន​នៅក្នុង​បណ្ដាញ​សង្គម​អំពី​តម្លៃ​កេសរ​កូ​ល​ព្រៃ ដែលជា​កត្តា​ជំរុញ​ឲ្យ​មានការ​ប្រមូល​កេសរ​ព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​យ៉ាង​អនាធិបតេយ្យ​។ ការជួញដូរ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រភេទ​កេសរ​កូ​ល​ព្រៃ និង​អាច​ឈានដល់​ការ​ផុត​ពូជ​ទាំងស្រុង​នូវ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​មួយចំនួន​។

​សូមបញ្ជាក់ថា នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន មាន​កេសរ​កូ​លជាង​១៥០​ប្រភេទ និង​មាន​ជាង ៣​ពាន់​ដើម ដោយ​ក្នុងនោះមាន​កេស​រកូល៣​ប្រភេទដែលជា​ប្រភេទ​បង្កាត់​ពូជ​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print