កុំចេះតែហ៊ាន! គាស់សោបន្ទប់គេលួចលុយបានហើយញ៉ាមមកម្តងទៀតជាប់ខ្នោះសមត្ថកិច្ចល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទគាស់សោបន្ទប់ជួលរបស់គេចូលលួចលុយបានជាងមួយពាន់ដុល្លារ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលេខ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ សាត់ រ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ យុត ឌី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ ។
លោកនាយរងប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ កាលពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥៣នាទី ជនសង្ស័យបានធ្វើសកម្មភាពគាស់សោបន្ទប់ជួលខាងលើលួចយកលុយ របស់ជនរងគ្រោះឈ្មោះ យុត ឌី ភេទស្រី អាយុ៣៣ឆ្នាំ បានប្រមាណជាង១ពាន់ដុល្លារហើយគេចខ្លួនបាត់។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យបានមកកន្លែងបន្ទប់ជួលនោះម្តងទៀតដោយរូបគេទៅធ្វើសកម្មភាពគាស់សោបន្ទប់ផ្សេងទៀតស្រាប់តែជនរងគ្រោះឃើញក៏សហការគ្នាឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។សម្ភារបាត់បង់មាន លុយខ្មែរ១.៨០០.០០០រៀល, លុយដុល្លារចំនួន៨១០ដុល្លារអាមេរិក ។ សម្ភារបន្សល់ទុកមាន អាវយឺត១ ចម្ពាមកៅស៊ូ១ ខោ១ មួក១។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print