ខ្សែបម្រើ Kai Havertz របស់ក្លិប Bayer Leverkusen នឹងពិចារណាការផ្លាស់ប្តូរទៅកាន់ក្លិបដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ដោយក្លឹបដែលរូបគេលេងបច្ចុប្បន្នមិនមានកៅអីក្របខ័ណ្ឌកំពូលនេះទេនៅរដូវកាលក្រោយ។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ។
កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះចង់ចាកចេញពីក្លឹបនៅ Bundesliga នៅរដូវក្តៅនេះ ហើយមានទំនាក់ទំនងជាមួយក្លឹប Chelsea និង Real Madrid។ ទោះបីជា Kai Havertz ចង់លេងនៅក្នុងការប្រកួតប្រជែងនៅអឺរ៉ុបក៏ដោយក៏មិនទាន់មានក្លឹបណាមួយច្បាស់លាស់ថានឹងចង់បានកីឡាកររូបនេះនៅឡើយទេ។
ក្រុមតោខៀវ Chelsea ដែលធ្វើជាម្ចាស់ផ្ទះ Norwich នៅថ្ងៃអង្គារនេះឈរនៅលេខ ៣ ក្នុងតារាង Premier League ប៉ុន្តែនាំមុខក្រុមលេខ៤ Leicester និងលេខ៥ Manchester United កំពុងកំពុងប្រជែងកៅអី Champions League នេះដែរ។ ដូច្នេះមានតែក្រុមជាប់ចំណាត់ថ្នាក់កំពូលទាំង៤ ប៉ុណ្ណោះដែលនឹងមានសិទ្ធិចូលរួមប្រកួតក្របខ័ណ្ឌ Champions League ហើយការចង់ទៅលេងនៅ Chelsea របស់កីឡាករ Kai Havertz ក៏នឹងត្រូវពិចារណដែរ។
កាលពីខែមុនគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard បាននិយាយថា Havertz ជាកីឡាករកំពូលម្នាក់ ប៉ុន្តែមិនដេញថ្លៃណាមួយឡើយ។ Havertz ដែលអាចលេងជាខ្សែប្រយុទ្ធផងដែរនោះនៅសល់រយៈពេល២ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ និងរកបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួន៤៣ប្រកួតសម្រាប់ Leverkusen នៅរដូវកាលនេះ។
បច្ចុប្បន្នក្រុម Leverkusen ដែលកីឡាកររូបនេះកំពុងលេងនៅក្នុងចំណាត់ថ្នាក់លេខ៥ដោយបានបាត់បង់កៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ហើយ។ ប៉ុន្តែពួកគេមានប្រៀបក្នុងលទ្ធផល ៣-១ លើក្រុម Rangers កាលពីប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Europa League ដែលគ្រោងនឹងបញ្ចប់នៅខែសីហា ៕