របួស ១០នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី និងរថយន្តរត់ឈ្នួល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ១០នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្តដឹកដី និងរថយន្តរត់ឈ្នួល នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទី ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចស្ពានថ្មបឹងព្រះពន្លៃ ស្ថិតនៅភូមិព្រហស្បត្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យប្រាប់ថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 5390 ដឹកមនុស្សពេញរថយន្តក្នុងទិសដៅេពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តធុនធំ ១គ្រឿងដឹកដី ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យខាងភាគីរថយន្តម៉ាក សាំយ៉ុង រងរបួសធ្ងន់ស្រាលចំនួន ១០នាក់ ហើយជនរងរបួសទាំងចំនួន ១០នាក់នេះ មានទីលំភូមិ.ឃុំស្ដុកប្រវឹក ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា រថយន្តធុនធំដឹកដីម៉ាក NISSAN DIESEL ពណ៏ស ពាក់ស្លាកលេខ តាកែវ 3A 1257 បច្ចុប្បន្ន វត្ថុតាងរថយន្តទាំងចំនួន ២គ្រឿង មន្រ្តីជំនាញរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចំពោះជនរងរបួសទាំងចំនួន ១០នាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យអង្អែកស្រុកបាកាន ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print