ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជែង​រថយន្ត​មួយ​គ្រឿង​មិន​ផុត​ជ្រុល​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​បើក​បញ្ច្រាស់ទិស​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ស្រាល​២​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​២​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ ខណៈ​ពួក​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជែង​រថយន្ត​មួយ​គ្រឿង​ ហើយ​ក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​។​

IMG_5333

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែមករា​ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ តាម​បណ្តោយ​ផ្លូវ​សុធារស់​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​បើក​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC​ 2777​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស់​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​អោយ​ដួល​បោក​ទៅ​និង​ថ្នល់​រង​របួសធ្ងន់​ទាំង​២​នាក់​ចំណែក​រថយន្ត​បាន​បន្តដំណើរ​ទៅ​មុខ​បាត់​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​សម​កិច្ច​បាន​ប្រគល់​អោយ​បងប្អូន​យក​ទៅ​ជួសជុល​ខ្លួនឯង​ ៕​

IMG_5335

IMG_5332

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print