ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីកញ្ញា គង់ ច័ន្ទស្រីមុំ នៅតែបន្តរក្សាភាពលេចធ្លោររបស់ខ្លួនជាបន្តបន្ទាប់លើវិស័យសិល្បៈ។ នាងត្រូវបានគេចាត់ចូលជាតារាដែលមានគំនិតច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន។
គ្រប់កម្មវិធីជួបជុំនានា គង់ ច័ន្ទស្រីមុំ និងស្វាមីតែងរំលេចឲ្យឃើញពីភាពច្នៃប្រឌិតខ្ពស់លើការរៀបចំតុបតែងខ្លួនទាំងសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួជាដើម។ តារាស្រី និងអ្នកជំនួញម្នាក់ដ៏ជោគជ័យក្នុងរង្វង់សិល្បៈកម្ពុជា ដោយជានិច្ចកាល តារាស្រីរូបនេះ និងស្វាម៉ី លោក គឹម សីហា តែងបង្ហាញជីវិតហ៊ឺហា ពេញដោយសុភមង្គលតាមប្រព័ន្ធអ៊ីនធឺណិត កោតសរសើរមិនដាច់ពីមាត់។
ថ្មីៗនេះក្នុងកម្មវិធីខួបគម្រប់២ឆ្នាំរបស់នាងតូច ម៉ូម៉ូ កូនតែបណ្តូលចិត្តតែម្នាក់របស់ គង់ ច័ន្ទស្រីមុំ និង គឹម សីហា ហើយក្រុមគ្រួសារ និងតារាល្បីៗក្នុងរង្វង់សិល្បៈជាច្រើនរូប បាននាំគ្នាតែងខ្លួនឈុតសម្លៀកបំពាក់ប្លែកៗចម្លែកអស្ចារ្យ មិនខុសពីរាល់ឆ្នាំឡើយ ដែលប្តីប្រពន្ធគូនេះតែរៀបចំកម្មវិធីធំដុំ ហើយអធិអធម។
ក្នុងពិធីគម្រប់២ឆ្នាំរបស់ គីម សីហ៍មរកត ហៅ ម៉ូម៉ូ យប់មិញ គេឃើញមានការរចនាប្លែកអស្ចារ្យ ដោយផ្ទាំងខាងក្រោយចម្រុះដោយផ្កា ចំណែកតុនំមានការរៀបចំយ៉ាងប្រណិត បើក្រឡេកទៅមើលក្រុមគ្រួសាររបស់ម៉ូម៉ូវិញនោះ ទាំងបីនាក់ប៉ាម៉ាក់កូន បានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌សរផ្លេកៗ មើលទៅពិតជាលេចធ្លោខ្លាំង។
តារាស្រីរូបនេះក៏ទើបនឹងទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់បើទោះបីជានាងមានស្វាមីរួចហើយក៏ដោយ៕ ដោយ វឌ្ឍនា