ក្រុមចោរសមុទ្រនៅអាស៊ី​បង្កើនសកម្មភាពប្លន់នាវា ក្រោយកូវីដ​១៩​កើនឡើង

ចែករំលែក៖

ក្រុមចោរសមុទ្រប្លន់នាវានៅតំបន់អាស៊ី កើនឡើងខ្ពស់ នៅពាក់កណ្តាលឆ្នាំ​២០២០នេះ គឺកើនឡើងទ្វេដងបើប្រៀបធៀប ដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ ២០១៩។ មូលហេតុនៃការប្លន់កើនឡើងដោយសារតែ​សេដ្ឋកិច្ចធ្លាក់ចុះ​បង្កឡើងដោយកូវីដ១៩​។
តាមសារព័ត៌មាន​ BBC ​បានផ្សាយថា​ អង្គការសហប្រតិបត្តិការប្រឆាំងចោរសមុទ្រប្រដាប់អាវុធ អាស៊ី(ReCAAP) បានប្រកាសថា​ ក្នុងរយៈពេល ៦ខែដើមឆ្នាំ​២០២០ ​​មានដល់ទៅ​៥០ ករណី​ កើតឡើងនៅតំបន់សមុទ្រក្នុងតំបន់​។ តួលេខនេះគឺច្រើនជាងទ្វេដងបើប្រៀបធៀបឆ្នាំ​២០១៩ ដែលមានតែ​២៥ករណីតែប៉ុណ្ណោះ​។
សមុទ្រដែលក្រុមចោរសមុទ្រធ្វើសកម្មភាពប្លន់ច្រើនជាងគេ គឺសមុទ្របង់ក្លាដែស ឥណ្ឌា ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ ចំណែកនៅតំបន់សមុទ្រសិង្ហបុរី​​មានករណីប្លន់នាវាដឹកទំនិញដល់ទៅ​១៦លើក ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០។
លោក Brandon Prins អ្នកឯកទេសស្តីពីក្រុមចោរសមុទ្រមកពីTennessee-Knoxville បានឲ្យដឹងថា« ពេលខ្លះក្រុមចោរសមុទ្រ​ គឺជាពលរដ្ឋនៅក្នុងតំបន់​​ ពួកគេវាយប្រហារទៅលើនាវាដឹកទំនិញ​ដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិត។ ក្រុមចោរសមុទ្រគឺជាយុវជនវ័យក្មេងគ្មានការងារធ្វើ »។
ក្រុមចោរសមុទ្រតែងតែធ្វើសកម្មភាព ជាក្រុម ដែលមានសមាជិកពី​៣ ដល់​៨នាក់ ប្រដាប់ដោយអាវុធ។ ក្រុមចោរសមុទ្រ​ចូលទៅគៀកនាវាដឹកទំនិញដោយប្រើ អូប័រ។ ទ្រព្យសម្បត្តិដែលក្រុមចោរសមុទ្រប្លន់ គឺទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន មានតម្លៃ​៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print