ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១:៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនិងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ថៃ ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ឡេង ហុងម៉េង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងទី៣- ឈ្មោះ ចៀន ចាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងដកហូតបានមាន៖
ម្សៅក្រាមពណ៌សថ្លា១ថង់តូច, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន១C-៩៦៣៨ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចបញ្ចូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីអនុវត្តតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ