ក្រសួងសុខាភិបាល ៖ កម្ពុជាបានព្យាបាលជាសះស្បើយអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន៣នាក់ បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖កម្ពុជាបានព្យាបាលជាសះស្បើយអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន៣នាក់ បន្ថែមទៀត ខណៈអ្នកកំពុងសរុបសម្រាកព្យាបាលសរុបសល់ត្រឹមចំនួន៣៥នាក់ ប៉ុណ្ណោះ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ ។

ក្រសួងសុខាភិបាល បន្តថា បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ រស់នៅស្រុកបុរីជលសារ ខេត្តតាកែវ , បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និង បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅស្រុកបុរីជលសារ ខេត្តតាកែវ ជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត «អវិជ្ជមានវីរុសកូវីដ-១៩» ចំនួន២ដង និង ត្រូវបានអនុញ្ញាតអោយចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ៕

ដោយ៖ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print