កណ្តាលៈ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានសហគ្រិនភាពម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមជ្រៃខាងក្រោយវត្តទួលសំពៅរាជ ក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះគីម សំខាន់ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ត្រីឥណទានសហគ្រិនភាព
មានទីលំនៅបច្ចុប្បន្នភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ
ស្នាក់នៅកន្លែងធ្វើការ ក្នុងភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល ។
ជនរងគ្រោះបានបន្សល់ទុកទូរស័ព្ទ ដៃ០១គ្រឿង ម៉ាកOPPOពណ៍ស
ម៉ូតូ០១គ្រឿងម៉ាកHONDA.Dream.C125 ពណ៍ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ1AO.6039 កាបូបស្ពាយចំនួន០១ពណ៍ខ្មៅ ក្នុងនោះមានប្រាក់រៀលចំនួន១៣១១០០៛(ដប់បីម៉ឺនមួយពាន់មួយរយរៀល)នឹងឯកសារមួយចំនួន។
តាមការបំភ្លឺរបស់អ្នករួមការងារជាមួយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាបុគ្គលិកឥណទានសហគ្រិនភាពដែលទើបតែចូលធ្វើការបានរយះ០១ខែតែប៉ុណ្ណោះ ហើយស្នាក់នៅកន្លែងធ្វើការតែម្តង នៅមុនពេលកើតហេតុថ្ងៃទី១៧-០៧-២០២០ វេលាម៉ោង១៧និង០០នាទីបន្ទាប់ពីជនរងគ្រោះចេញទៅបំពេញការងារគឺបាត់មិនឃើញត្រឡប់មកកន្លែងធ្វើការនឹងស្នាក់នៅវិញឡើយ ខ្លួននឹងបុគ្គលិកផ្សេងទៀតបានតាមរកនឹងព្យាយាមទំនាក់ទំនងតែរកមិនឃើញនឹងទាក់ទងមិនបាន រហូតដល់ថ្ងៃទី១៨-០៧-២០២០វេលាម៉ោង១២និង៣០នាទីទើបបានដឹងពត៍មានថា ជនរងគ្រោះបានចងកស្លាប់នៅភូមិស្តៅកន្លែង៥។ អ្នករួមការងារបានបន្តទៀតថាកន្លងមក ជនរងគ្រោះតែងតែនិយាយប្រាប់ខ្លួនថា ពិបាកចិត្តរឿងគ្រួសារឪពុកម្តាយ មិនសូវគិតគូស្រលាញ់កូនមិនស្មើគ្នា។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល បានអោយដឹងថា កន្លងមកជនរងគ្រោះតែងតែជិះម៉ូតូមកអង្គុយលេងត្រង់ចំណុចកើតហេតុស្ទើររាល់ថ្ងៃ
នៅព្រឹក ថ្ងៃទី១៨-០៧-២០២០ ដែលជាថ្ងៃ កើតហេតុប្រជាពលរដ្ឋរូបនោះបានយកគោទៅចងបានឃើញជនរងគ្រោះកំពង់អង្គុយលេងលើបង់ក្បែរកន្លែងកើតហេតុដូចសព្វដង ក្រោយពីចងគោរួចក៏បានត្រឡប់ទៅផ្ទះវិញ លុះដល់ថ្ងៃខែឆ្នាំដដែលវេលាម៉ោង១២និង៣០នាទី ប្រជាពលរដ្ឋរូបនោះបានទៅផ្លាស់គោស្រាប់តែឃើញជនរងគ្រោះចងកស្លាប់នៅលើដើមជ្រៃខាងក្រោយវត្ត ឃើញដូចនោះក៏បានស្រែកហៅអ្នកភូមិផងមកមើលហើយរាយការណ៍ជូនសមត្តកិច្ច។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារ ការធ្វើ អត្តឃាតចងកបណ្តាលអោយស្លាប់
ហើយក្រុមគ្រួសារក៍បានទទួលស្គាល់ដែរ។សាកសពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ សណ្តោស