ប្រធានាធិបតីអ៊ុយក្រែន ធ្វើតាមសំណើរ ខុសប្លែករបស់ខ្មាន់កាំភ្លើងចាប់មនុស្ស​២០នាក់ធ្វើចំណាប់ខ្មាំង

ចែករំលែក៖

អ៊ុយក្រែន៖កាលពីថ្ងៃទី​២១ ខែកក្កដា មានករណីចាប់មនុស្សនៅលើរយន្តក្រុងធ្វើជាចំណាប់ខ្មាំងនៅទីក្រុង​Lutsk ភាគខាងលិចប្រទេសអ៊ុយក្រែន​។ ខ្មាន់កាំភ្លើងបានផ្ទុះអាវុធជាច្រើនគ្រាប់​ហើយ មានទាំងរំសេវផ្ទុះជាច្រើនផងដែរ ។
ក្រុមប៉ូលិសប្រឆាំងភេរវកម្ម អ៊ុយក្រែនបានឡោមព័ទ្ធ​រថយន្តក្រុង​​ ជាច្រើនម៉ោង ហើយបានចរចាជាមួយ​ជនចាប់ជំរិតជាច្រើនម៉ោង ។ ជនចាប់ចំណាប់ខ្មាំង បានស្នើរ និយាយជាមួយ​ប្រធានាធិបីអ៊ុយក្រែន​ Volodymyr Zelensky។ ក្រោយជួបនិយាយគ្នាជាមួយ​ប្រធានាធិបតី​ជនដៃដល់បានដោះលែងមនុស្ស​៣នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ​។
ក្រោយរយៈពេល​១៥នាទី និយាយជាមួយប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីក៏បានយលព្រម តាមសំណើររបស់ជនចាប់ចំណាប់ខ្មាំង​ គឺបង្ហោះ​វីដេអូនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ​ហើយនិយាយជាភាសារុស្ស៊ីស្នើឲ្យពលរដ្ឋទស្សនាខ្សែភាពយន្តក្នុងវីដេអូនោះ។
ប្រធានាធិបតីZelensky បាននិយាយថា «សូមអ្នកទាំងអស់គ្នាទស្សនាខ្សែភាពយន្ត Earthlings កាលពីឆ្នាំ​២០០៥​ ដែលជាខ្សែភាពយន្តស្តីពីសិទ្ធរបស់សត្វ​ដែលផលិតដោយក្រុមហ៊ុនហ៊ូលីវូដ​។
ក្រោយឃ្លីបវីដេអូនោះបានបង្ហោះ​ ជនចាប់ចំណាប់ខ្មាំងក៏បានដោះលែង​ ហើយ​ព្រមប្រគល់ខ្លួនឲ្យប៉ូលិស។ ក្រោយប៉ូលិសចាប់ខ្លួន ឃ្លីបវីដេអូនោះក៏បានដកចេញភ្លាមផងដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print