មានករណីចាប់ចំណាប់ខ្មាំងនៅប្រទេសអ៊ុយក្រែនជាថ្មី

ចែករំលែក៖

មានករណីចាប់ចំណាប់ខ្មាំងកើនឡើងនៅប្រទេសអ៊ុយក្រែននាថ្ងៃទី​២៣ខែកក្កដានេះ ហើយជនដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងមិនមែនជាជនសុីវិល ដូចមុនឡើយគឺជាកម្លាំងប៉ូលិស។ ជនដៃដល់ប្រដាប់ដោយអាវុធ និងគ្រាប់រំសេវជាច្រើន​បានចាប់ប៉ូលិសម្នាក់ធ្វើជាចំនាប់

ខ្មាំងនៅតំបន់ Poltava ប្រទេសអ៊ុយក្រែន។
ក្រុមអ្នកស្រាវជ្រាវអ៊ុយក្រែនបានបញ្ជាក់ថា ជនដៃដល់ប្រដាប់ដោយអាវុធ​ មានកាំភ្លើងគ្រាប់បែក រំសេវផ្ទុះជាច្រើនទៀត ។
តាមសារព័ត៌មាន​Ukraine Times បានផ្សាយថា ​កម្លាំងប៉ូលិស បានបើកការស្រាវជ្រាវ​ជាពិសេសទៅលើជនដៃដល់ ចាប់ប៉ូលិសធ្វើជាចំណាប់ខ្មាំង​។ ប៉ូលិសដែលត្រូវ​ខ្មាន់កាំភ្លើងចាប់នោះគឺជា ប្រធានកម្លាំងប៉ូលិស​ស្រាវជ្រាវពាក់ព័ន្ធបទឧក្រិដ្ឋ នៅក្នុងទីក្រុង​Poltava ។
ប៉ូលិសនៅទីក្រុងPoltava បានឲ្យដឹងថា ​នៅពេលនេះកម្លាំងប៉ូលិសបានឡោមព័ទ្ធតំបន់​Ostap Vishny ដើម្បីចាប់ខ្លួនជនដៃដល់​។ ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់បានតតាំងជាមួយកម្លាំងប៉ូលិសហើយព្រមានបំផ្ទុះគ្រាប់បែកទៀត​។
នេះជាករណីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងជាលើកទីពីរហើយ​ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី​២១ខែកក្កដា ខ្មាន់កាំភ្លើងបានចាប់មនុស្សនៅលើរថយន្តក្រុងធ្វើជាចំណាប់ខ្មាំង​​ ប៉ុន្តែមិនមានករ​រណីស្លាប់ឬរបួសនោះឡើយ៕ ដោយ៖ធីរីណា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print