ភ្នំពេញ: ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងស្រះទឹកក្នុងវត្តអង្តតាមិុញបានលង់ស្លាប់ ខណៈជីដូនកំពុងជាប់រវល់ធ្វើចង្ហាន់ប្រគេនលោក។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចស្រះទឹកក្នុងវត្តអង្គតាមិុញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះមានឈ្មោះរ៉ាត់ ថៃហ្វុង ភេទប្រុស អាយុអាយុ៤ឆ្នាំកន្លះ ស្នាក់នៅក្បែរវត្តខាងលើជាមួយម្ដាយមានឈ្នោះ ស៊ាង សិីុណា មុខរបរកម្មការិនីរោងចក្រ និងមានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
.
តាមការរៀបរាប់ពីស្ត្រីម្នាក់ត្រូវជាអ៊ំក្មេងប្រុសរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុក្មួយរបស់គាត់និងជីដូនបានមកវត្តខាងលើ ហើយខណៈម្តាយជាប់រវល់ធ្វើចង្ហាន់សម្រាប់ប្រគេនលោកដូចសព្វដងនោះ ស្រាប់តែនៅវេលាម៉ោង២និង៣០នាទីរសៀលមានការភ្ញាក់ផ្អើលថាបាត់កូននិងចៅរបស់គាត់មិនដឹងជាទៅណានោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃនៅក្នុងវត្ត នាំគ្នាជួយដើររករហូតដល់ប្រទះឃើញសពក្មេងប្រុសខាងលើអណ្ដែតចេញពីស្រះទឹករួចក៏នាំគ្នាស្រង់យកមកលើគោក ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់និងពិនិត្យរួចធ្វើកំណត់ហេតុប្រគល់ជូនសពទៅសាច់ញាតិដើម្បីធ្វើបុណ្យនៅក្នុងវត្តអង្គតាមិុញនោះរង់ចាំបូជាតាមប្រពៃណី៕