ពៅ លីដា កាន់តែស្រស់ស្អាតប្លែកក្រោយពីពត់ធ្មេញ

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជិត១ឆ្នាំហើយដែលតារាសម្តែងស្រី កញ្ញា ពៅ លីដា បានសម្រេចចិត្តធ្វើការពត់ធ្មេកពីកំណើតដើម្បីឲ្យកាន់តែស្រស់ស្អាត។ សម្រស់របស់តារាស្រីរូបនេះកាន់តែស្អាតប្លែកជាងប៉ុន្មានឆ្នាំមុន។
​តារាស្រីរូបនេះបានបង្ហាញការកំណត់សម្គាល់នៃការប្រែប្រួលទម្រង់មុខរបស់តារាស្រីរូបនេះគឺតាមរយៈរូបថតដែលនាងបង្ហោះជារឿយៗលើគណនីហ្វេសប៊ុក និងអ៊ីនស្រា្តក្រាមផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមប្រែប្រួលទម្រង់មុខប៉ុណ្ណោះទេ តារាសម្តែងរូបនេះមើលទៅហាក់ស្រកគីឡូតាមការប៉ងទៀតផង ព្រោះអំឡុងពេលកញ្ញាចាប់ផ្តើមពុតធ្មេញដំបូងៗកញ្ញាបានឲ្យ ដឹងថា ខ្លួនឡើងគីឡូខ្លាំងរហូតដល់មិនរហូតមានសភាពហើមស្ពុលៗ មិនអាចទទួលការថតបាន។យ៉ាងណាមិញ កញ្ញា ពៅ លីដា ធ្លាប់ធ្វើការបដិសេដការកែសម្ភស្សរួចហើយពាក់ព័ន្ធជាមួយការប្រែប្រួលទម្រង់មុខនេះ ដោយអះអាងថា ការប្រែប្រួលនេះដោយសារការពត់ធ្មេញតែប៉ុណ្ណោះ។ នាងបញ្ជាក់ដែរថា ការពត់ធ្មេញនេះក៏ជាហេតុដែលនាងមិនបានទទួលការថតមួយចំនួនពិសេសទាក់ទិននឹងភាពយន្តបុរាណផងដែរ។ នាងបញ្ជាក់ដែរថា ស្ថានភាពនៃការវិលត្រឡប់មករកការងារសិល្បៈពេញទំហឹងឡើងវិញនឹងត្រូវធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print