ឆ្លងចរន្តកើតជាអគ្គិភ័យឆាបឆេះធនាគារ មេយប៊ែង(ខេមបូឌា)ភីអិលសុី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ : អគ្គិភ័យបានឆាបឆេះធនាគារ មេយប៊ែង(ខេមបូឌា)ភីអិលសុី ដោយសារតែឆ្លងចរន្តអគ្គិសនី ហើយភ្លើងបានរលត់ទៅវិញដោយមិនបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅធនាគារមេយប៊ែង(ខេមបូឌា)ភីអិលសុី ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញបណ្ដាលឱ្យខូចខាតសម្ភារអស់តិចតួច និងមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ការឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយរថយន្តពន្លត់អគ្គីភ័យក៏បានមកដល់តែមិនបានបាញ់ទឹកពន្លត់ទេ ព្រោះខាងធនាគារបានបិទកុងតាក់ធ្វើឱ្យភ្លើងរលត់ទៅវិញ។

ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង១០និង៣៥នាទីថ្ងៃដដែលទើបភ្លើងរលត់ទាំងស្រុង ហើយមិនបណ្ដាលឲ្យ មនុស្សណាម្នាក់រងរបួសនោះទេ ប៉ុន្តែ បានបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនតូច៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print