នៅថ្ងៃទី២៦ខែកក្កដាតុលាការឥណ្ឌាបានកោះហៅ ប្រធានក្រុមហ៊ុន អាលីបាបា និងអ្នកបង្កើតក្រុមហ៊ុននេះគឺលោក Jack Ma ទៅបំភ្លឺករណីបុគ្គលិកប្តឹងពាក់ព័ន្ធនឹងការរំសាយបុគ្គលិកដោយសារតែការប្រឆាំងនឹងព័ត៌មានមិនពិតនៅក្នុងប្រព័ន្ធគណនីរបស់អាលីបាបា។
បុគ្គលិកដែលត្រូវរំសាយគឺក្រោយការប្រឆាំង ការត្រួតពិនិត្យព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាញសង្គមរបស់អាលីបាបា។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលឥណ្ឌាបានហាមប្រាម ប្រើប្រាស់កម្មវិធីរបស់ UC News និង UC Browser របស់អាលីបាបា រួមជាមួយកម្មវិធីផ្សេងទៀតរបស់ចិន ដើម្បីសន្តិសុខជាតិ។
ក្រោយការហាមប្រាមរបស់ឥណ្ឌាគឺបានរងការរិះគន់ពីប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងញូវដេលីបានស្នើដល់បណ្តាក្រុមហ៊ុនដែលរងផលប៉ះពាល់សរសេររបាយការណ៍ ផ្ញើមកកាន់រដ្ឋាភិបាលឥណ្ឌា។
លោក Sonia Sheokand ចៅក្រមតុលាការស្រុក Gurugram ស្ថិតនៅក្នុងទីក្រុងផ្កាយរណប ក្នុងរដ្ឋធានីញូវដេលីបានចេញដីកាកោះហៅថ្នាក់ដឹកនាំរបស់អាលីបាបាក្នុងនោះមាន លោក Jack Ma ទៅបំភ្លឺនៅក្នុងតុលាការឥណ្ឌានាថ្ងៃទី២៩ខែកក្កដា ៕ ដោយ៖ធីរីណា