កូនប្រេីថ្នាំលេីសកម្រិត​ ដុតផ្ទះម្តាយតេីបានអ្វីជ្រកទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបែកថ្នាំ ១នាក់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលអនុវត្តច្បាប់ បន្ទាប់ជននេះបានដុតបំផ្លាញផ្ទះម្ដាយឆេះអស់ទាំងស្រុក ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យបែកថ្នាំបន្ទាប់ដុតបំផ្លាញផ្ទះម្ដាយខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិសំសាន្ដ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ គឿន សារិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកម្ដាយឈ្មោះ ខិន ពយ អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំកើតហេតុ ជនសង្ស័យខាងលើ(ទើបមកពីប្រទេសថៃ) ដែលគេសង្ស័យបណ្ដាលមកពីបែកថ្នាំ ។

ប្រភពព័ត៌មានខាងលើបន្តថា ផ្ទះសម្បែងរងការខូចខាតឆេះអស់ទាំងស្រុងសង់អំពីឈើ មានទំហំ ៥ម៉្រែត្រ គុណនឹង៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា សម្ភារៈខូចខាតរួមមាន គ្រែចំនួន ៤ វ៉ាលីខោអាវចំនួន ៦ អង្ករចំនួន ៥០គីឡូក្រាម លុយខ្មែរចំនួន ៣លានរៀល និងទ្រព្យសម្បាតិ.សម្ភរប្រើប្រាសមួយចំនួនទៀត ។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យបង្ករូបនេះត្រូវបានគេសង្ស័យបែកថ្នាំ ខណៈទើបនឹងយកពីធ្វើការនៅប្រទេសថៃ ស្រ្តីជាម្ដាយសំណូមពរសមត្ថកិច្ចនគរបាលអនុវត្តច្បាប់ ចំពោះលទ្ធផល ៖ តេស្តទឹកនោមជនសង្ស័យវិជ្ជមាន(+) ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print