មានប្រសាសន៍ នៅក្នុងទិវានៃការបង្កើតកម្លាំងទាហានជើងទឹក រុស្ស៊ីថ្ងៃទី២៦ខែកក្កដា ក្នុងទីក្រុងSt.Peterburg ប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ីនឹងបំពាក់អាវុធទំនើបៗជាច្រើនឲ្យកម្លាំងទាហានជើងទឹក។
ការរៀបចំទិវាទាហានជើងទឹកបានធ្វើឡើងនៅតំបន់ជាច្រើន ប៉ុន្តែនៅក្នុងកំពង់ផែ Kronstadt ក្នុងទីក្រុង St.Peterburg មានការដង្ហែរក្បួនព្យុហយាត្រាទាហានជើងទឹក ដោយមាននាវាចម្បាំងធំៗរាប់សិបគ្រឿងនិងទាហានជើងទឹក៤០០០នាក់ចូលរួម។
មានប្រសាសន៍នៅក្នុងពិធី ដ៏សំខាន់នោះ លោកពូទីនបានសរសើរដល់ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្លាំងទាហានជើងទឹក។ លោកពូទីនក៏បានសន្យាថានឹងបន្តធ្វើឲ្យទាហានជើងទឹក រុស្ស៊ី កាន់តែខ្លាំងឡើង។ ជាមួយគ្នានេះ ទាហានជើងទឹកនឹងទទួលបានការបំពាក់មីស៊ីលបរមាណូ ។
ប្រធានាធិបតីពូទីនបញ្ជាក់ទៀតថា កម្លាំងទាហានជើងទឹកនឹងទទួលបាននាវាចម្បាំងថ្មីចំនួន៤០គ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំនេះ និងមីស៊ីលទំនើប មានល្បឿននឿនជាងសំឡេង៥ដង ។
រយៈពេលកន្លងមក រុស្ស៊ីបានបង្ហាញអាវុធទំនើបៗជាច្រើននៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា ។ មិនតែប៉ុណ្ណោះទាហានរុស្ស៊ីក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ដោយមិនប្រកាសឲ្យកម្លាំងទាហានដឹងជាមុននោះឡើយ ដើម្បីត្រួតពិនិត្យ ការត្រៀមលក្ខណៈបានល្អបំផុតក្នុងការធ្វើសង្គ្រាម៕ ដោយ៖ធីរីណា
ប្រធានាធិបតីពូទីនក្នុងពិធីព្យុហយាត្រានៃកងនាវាចររុស្ស៊ី
AFP