កម្លាំងសន្តិសុខរុស្ស៊ីបាញ់សម្លាប់ភេរវករមានអាវុធនិងរំសេវផ្ទុះជាច្រើនជាប់តាមខ្លួន

ចែករំលែក៖

កម្លាំងសន្តិសុខរុស្ស៊ី(FSB) នៅថ្ងៃទី២៧ ខែកក្កដា បានប្រកាសថា បានសម្លាប់ខ្មាន់កាំភ្លើងភេរវកម្ម ដែលមានបំណងវាយប្រហារនៅក្រុងមូស្គូ​។ ការវាយប្រហារសម្លាប់ខ្មាន់កាំភ្លើងគឺបានធ្វើឡើងដោយមានកិច្ចសហការរវាង ក្រសួងមហាផ្ទៃនិងគណៈកម្មការស្រាវ​ជ្រាវចារកិច្ចរុស្ស៊ី​។
កម្លាំងសន្តិសុខបានបំផ្លាញគម្រោង វាយប្រហារភេរវកម្មនៅកណ្តាលទីក្រុងមូស្គូ​ ពិសេសគឺតំបន់ប្រជុំជន។ កម្លាំងសន្តិសុខបានសម្រេចបាញ់សម្លាប់ ក្រោយពេលដែលខ្មាន់កាំភ្លើងភេវ
កម្មបានព្យាយាមរត់គេចខ្លួននៅតំបន់Khimki ក្រោយបាញ់ទៅលើកម្លាំងសន្តិសុខ​ ។
ក្រោយការបាញ់សម្លាប់ កម្លាំងសន្តិសុខបានរកឃើញមានកាំភ្លើងមួយដើមប្រភេទ AKS-74U។ ក្រៅពីនេះនៅមានសាក់កាដូ​ ក្នុងនោះមានគ្រាប់កាំភ្លើង​៣បង់​គ្រាប់បែកប្រភេទ​F-l ១គ្រាប់និងប្រភេទRGDមួយគ្រាប់ផងដែរ។
កម្លាំងសន្តិសុខរុស្ស៊ីបានបញ្ជាក់ថា​ខ្មាន់កាំភ្លើងគឺជាពលរដ្ឋមកពីប្រទេសតំបន់អាស៊ីកណ្តាល រស់នៅទីក្រុងមូស្គូ ក្នុងខុនដូមួយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print