យុទ្ធនាការចាក់វ៉ាក់សាំងបង្ការការពារជំងឺសារ​ទឹកស​ត្វ​គោក្របី​នៅ​ខេត្តបន្ទាយមានជ័យ​

ចែករំលែក៖

ខេត្ត​បន្ទាយ​មា​ជ័យ ៖ ​អាជ្ញាធរ​ដែនដី​និងក្រុមជំនាញបាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺសារទឹកសត្វគោក្របីនៅទូទាំងបន្ទាយមានជ័យ ប្រយោជន៍ការពារកុំឲ្យឆ្លងរាលដាលកាន់តែខ្លាំង។
ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ នៅ​សាលាបឋមសិក្សា​ភូមិ​ថ្មី ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ កក្រោមការដឹកនាំពីលោកអភិបាលខេត្ត និងប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​។
លោកប៉ាង វណ្ណា​សេដ្ឋ ប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថាក្រុមការងារការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត​សហការ​ជាមួយ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ មន្ត្រី​អាជ្ញាធរ​ដែនដី​និង​កសិករ​ម្ចាស់​សត្វ​ពាហន:បានបែងចែកក្រុមធ្វើយុទ្ធនាការចុះតាម​គោលដៅ​នៃ​បណ្តា​ស្រុក ក្រុង​ទាំង​៩​នៅក្នុង​ខេត្ត​ដើម្បី​ចាក់​វ៉ាក់សាំង​សា​ទឹក​ដល់​សត្វ​គោក្របី​ដើម្បី​បង្ការ ការពារ​ជំងឺ​ទឹក​សា​ទឹក ហើម នឹង​ហៀរ​សំបោរ ដល់​គោ និង​ក្របី​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​តាំងពីដើម​ខែកក្កដា​ឆ្នាំ២០២០មក ។​
ក្នុងពិធីផ្លូវការនៃយុទ្ធនាការថ្ងៃនេះ បានធ្វើ​លើស​ត្វ​គោ ចំនួន ៣២៥ ក្បាល ក្នុងភូមិ​ថ្មី​ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ ដែល​ឧបត្ថម្ភ គាំទ្រ​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់និងនេសាទខេត្ត។វ៉ាក់សាំងដែលយកមកចាក់លើសត្វពាហន:នេះ បានទទួល​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។
លោកប៉ាង វណ្ណា​សេដ្ឋ បន្តថា​៖ មកទល់ពេលនេះ ស្ថានភាព​សុខភាព​និង​ផលិតកម្ម​សត្វ​ក្នុង​ខេត្ត​ល្អប្រសើរ​ទេ ហើយទិន​ន្ន័​យ​បច្ចុប្បន្នភាព​ការចិញ្ចឹម​សត្វ​គោក្របី​យក​សាច់​របស់​កសិករ​ក្នុង​ខេត្ត មាន​គោ​ចំនួន​១០៤.៨៣៧​ក្បាល​លើ​គ្រួសារ​កសិករ​១០៤.២៧០​គ្រួសារ ក្នុងនោះ​មាន​៥៦៧​កសិដ្ឋាន ។​ក្រៅពីនោះ ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ។ ឯ​ក្របី​មាន​៩.៥០២​ក្បាល នៃ​៩.៥០២​គ្រួសារ (​គ្មាន​កសិដ្ឋាន​ទេ​) ។​

ក្នុងឱកាសនោះដែរ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​កសិករ​ម្ចាស់​សត្វ ដោយបាន​បាន​ណែនាំ​បន្ថែម​ដល់​បងប្អូន​ប្រជាកសិករ​ម្ចាស់​គោក្របី អោយ​បន្ត​ថែទាំ តាមដានសុខភាពដល់សត្វ ហើយ​ប្រាស្រ័យ​ទាក់ទង​នឹង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ មន្ត្រី​ពេទ្យសត្វ​ខេត្ត​ជាប្រចាំ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យសត្វមានសុខភាពល្អ ធំធាត់​លឿន ហើយ​លក់ដូរ​បាន​កម្រៃ​សមស្រប​។​​ព្រោះថា សព្វថ្ងៃ​សត្វ​គោក្របី កសិករ​ចិញ្ចឹម​ដើម្បី​យក​សាច់ មិនមែន​ប្រើ​ជា​កម្លាំង​អូសទាញ​ក្នុង​វិស័យ​កសិកម្ម និង​ការដឹកជញ្ជូន​ដូចមុនទៀត​ទេ ។
​នាឱកាសនោះដែរ លោក​អភិបាលខេត្ត​និង​មន្ត្រី​បានចែកជូនដល់កសិករ១៧០នាក់ ដោយ​ម្នាក់​ទទួលបាន ក្រ​មា១ និង​សាប៊ូ​លាងដៃ​២​ដុំ ផងដែរ៕ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print