រថយន្តបុកម៉ូតូបណ្តាលឱ្យមនុស្សស្រីប្រុស២នាក់រងរបួសបាក់ជើង រួចជនបង្កគេចខ្លួនបាត់បន្សល់ទុកកាតនិងអាវប៉ូលិសពាក់ស័ក្តិ៤ក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីពីរនាក់បានរងរបួសបាក់ជើងបន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកយ៉ាងពេញទំហឹងរូចមក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើប៉ាស្ព័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡេនឌ័រ និងម៉ូតូម៉ាក Zommer-x ពាក់ស្លាកលេខ កំពត 1k-9525 បើកបញ្ច្រាសទិសគ្នា ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង ដែលបណ្តាលឱ្យអ្នកជិះម៉ូតូស្រីប្រុសរងរបួសបាក់ជើងទាំងពីរនាក់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ តែបានបន្សល់ទុកអត្តសញ្ញាណប័ណ្ណនគរបាលមួយសន្លឹក ឈ្មោះ ពុធ ប៊ុនធឿន ឋានន្តរស័ក្តិវរសេនីយ៍ត្រី និងមានតួនាទីជានាយរងការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងអាវជាមន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះមួយទៀតផងដែរ ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឱ្យចូលខ្លួនមកដោះស្រាយ៕ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print