ភ្នំពេញ៖នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំ ការក្រសួងការពារជាតិ នារសៀលថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០ ២០ បានអនុញាតិឱយក្រុមអ្នកសារពត៌មាននិង ទូរទស្សន៍ CCTV សម្ភាសន៍នៅវិមាន”មិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រធានបទនាពេលនោះ ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលត្រូវវបាន ចុះហត្ថលេខាដោយភាគីជម្លោះ កម្ពុជាទំាងអស់ កងកម្លាំងរក្សាសន្តិភាពអង្គ ការសហប្រជាជាតិត្រូវបានបញ្ជូនមកកម្ពុជា ក្នុងកិច្ចប្រឹងប្រែងស្វែងរក និងរក្សាសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជាបន្ទាប់ពីសង្គ្រាមសុីវិលដែលបាន អូសបន្លាយអស់រយះពេលជាច្រេីនទសវត្ស។ ក្នុងចំណោមកងរក្សាសន្តិភាពទាំងនោះ រដ្ឋាភិបាលចិន បានបញ្ជូនកងទ័ពរបស់ខ្លួនចំនួនពីរ វរសេនាតូចស្មេីនិង ៨០០នាក់ មកចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អង្គការ ស ហប្រជាជាតិ នៅកម្ពុជា ចាប់ពីខែ មេសា ឆ្នាំ១៩៩២ ដល់ ខែ កញ្ញា ឆ្នាំ១៩៩៣។ កងរក្សាសន្តិភាពចិនទំាងពីរវរសេតូច មានតួនាទីភារកិច្ច បំពេញការងារវិស្វកម្ម ដោះមីន ដកអាវុធសម្រប សម្រួលការងាររំសាយទ័ព រៀបចំទីតាំងបោះឆ្នោត រៀបចំជំរំ សម្រាប់កម្លាំងអង្គការសហប្រជាជាតិ រៀបចំទីលានសម្រាប់ការងាររំសាយទ័ព រៀបចំទីតំាងបោះឆ្នោត រៀបចំជំរុំសម្រាប់កងកម្លាំងអង្គការសហប្រជាជាតិ រៀបចំទីលានសម្រាប់ឧទ្ឋម្ភាគចក្រ ។ល។ -កងវរសេនាតូចទី១ បោះទីតាំងនៅស្គន់ ស្រុកជេីងព្រៃ ខេត្ត កំពង់ចាម ទទួលភារកិច្ច ជួសជុលថែទាំផ្លូវជាតិលេខ ៦ ដល់កំពង់ធំនិងលេខ ៧ ដល់កំពង់ចាម ។
-កងវរសេនាតូចទី២ បោះទីតាំងនៅម្តុំវល្លិ៍យាវ ខេត្តកំពង់ធំចន្លោះខេត្តកំពង់ធំ រហូតដល់ខេត្តព្រះវិហារ ។ទទួលភារកិច្ចជួសជុលថែទាំ ផ្លូវលេខ ៦ ចាប់ពីព្រំប្រទល់កំពង់ចាមកំពង់ធំ រហូតដល់ខេត្ត សៀមរាប និងផ្លូវជាតិលេខ៦២ ពីកំពង់ធំដល់ខេត្តព្រះវិហារ។ បេសកកម្មរបស់ពួកគាត់ នៅប៉ែកឧត្តរ នៃ ប្រ ទេសកម្ពុជា ។
សូមបញ្ជាក់ថាៈ ក្នុងបេសកកម្មនៅកម្ពុជា ប្រមាណជាង១ឆ្នាំកងទ័ពរំដោះប្រជាជនចិន ពលីជីវិត ចំនួន ២រូប -ទី១ ឈ្មោះ ចេនហ្សឺហ្គ័រ (Chen Zhiguo) និង -ទី២ យូ សុីលី (Yu Shili)
នាអំឡុងខែ ឧសភា ឆ្នាំ១៩៩៣ ដោយខ្មែរក្រហមវាយប្រហារ ។ ឆ្លៀតក្នុងឱកាសនេះដែរ យេីងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតចំពោះថ្នាក់ដឹកនាំ ប្រជាជន កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់ជំនួយ មានសម្ភារ បរិក្ខាពេទ្យ និងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយបង្ហាត់បង្រៀន ដល់ក្រុមគ្រូពេទ្យជំនាញ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ក្នុងការ ទប់ស្កាត់ ការពារ និងវិធីព្យាបាល ជម្ងឺកូវីដ ១៩ បានទាន់ពេល វេលានិងមានប្រសិទ្ធភាព ។ ក្នុងនោះ ចាប់ពីខែមីនារហូតដល់ខែមិថុនា(ខ.ភ.ម)ទទួលបាន ជំនួយជាច្រេីនចំនួន ៤ លេីកពីកងទ័ពមិត្តចិនផងដែរ ។ យេីងខ្ញុំសង្ឃឹមយ៉ាងមុតមាំ លេីស្មារតីភាតរភាព និងស្មោះត្រង់របស់ប្រមុខថ្នាក់ដឹកនាំយេីងទាំងពីរ កម្ពុជា -ចិន សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមប្រធានាធិបតី សុី ជិនភីង ដែលលោកទាំងទ្វេបាននិងកំពុងជម្រុញ និងបង្កេីន កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយផងដែរ ៕សុខដុម